ខ្មែរណូត

ស្វែងរក

  • PR

    ECCO & GEOX, ម៉ាកផលិតផលស្បែកជើងនាំមុខលំដាប់ពិភពលោក នឹងបើកហាងដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

    BY Khmernote Media November 22, 2019
    ECCO & GEOX, ម៉ាកផលិតផលស្បែកជើងនាំមុខលំដាប់ពិភពលោក នឹងបើកហាងដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

    ក្រុមហ៊ុនរីច អ៊ែវ៉ឹន្យូ ឯ.ក (Rich Avenue Co., Ltd) កាន់តែខ្លាំងឡើងនៅក្នុងឆមាសទី២ ឆ្នាំ២០១៩ នេះ និង ជាអ្នក ចែកចាយផ្តាច់មុខជាផ្លូវការ និងទទួលបានអាជ្ញាបណ្ណ័ពីម៉ាកផលិតផល ECCO & GEOX ដើម្បីចែកចាយនៅក្នុង ប្រទេសកម្ពុជា។

    ECCO ជាម៉ាកផលិតផលស្បែកជើងលំដាប់ពិភពលោកដែលរួមបញ្ចូលម៉ូត និងផាសុកភាពនៅក្នុងផលិតផលតែមួយ។ ភាពជោគជ័យរបស់ ECCO ទទួលបានដោយសារតែផលិតផលរបស់ ECCO មានលក្ខណៈពិសេសដែលសមត្រូវនឹង ជើងគ្រប់ពេលដែលពាក់ និងធ្វើពីស្បែកដែលមានគុណភាពខ្ពស់។ ECCO ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ដែលគ្រប់គ្រង និង កាន់កាប់គ្រប់ដំនាក់កាលនៃចង្វាក់ផលិតកម្មដែលធ្វើពីស្បែកចាប់ពីដំនាក់ផលិត រហូតដល់ដំនាក់កាល ដាក់លក់លើទីផ្សារ។ ផលិតផល ECCO ត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន 99 ទូទាំងពិភពលោក និង មានហាង ផ្ទាល់ខ្លួនរហូតដល់ជាង 2,250 កន្លែង និង មានកន្លែងលក់រហូតដល់ 14,000 កន្លែងទូទាំងពិភពលោក។ ក្រុមហ៊ុន ECCO ជាក្រុមហ៊ុនប្រភេទគ្រួសារ ដែលត្រូវបានបង្កើតឡើងនៅប្រទេស ដាណឺម៉ាក (Denmark) នៅឆ្នាំ 1963 និងមានបុគ្គលិករហូតដល់ 21,300 នាក់ទូទាំងពិភពលោក។

    ផលិតផល ECCO ទទួលបានការចាប់អារម្មណ៍ខ្លាំងដំបូងបំផុតនៅឆ្នាំ 1978 នៅពេលម៉ាកផលិតផលនេះ ចាប់ផ្តើម សម្ឋោធស្បែកជើងដំបូងដែលមានបោះស្លាកសញ្ញាណ (Logo) នៅលើទ្រនាប់ជើង។ ចំនុចពិសេសរបស់ផលិតផល ម៉ាក ECCO គឺបច្ចេកវិទ្យាចុងក្រោយដែលប្រើវិធីសាស្រ្តចាក់បញ្ចូលគ្នាដោយផ្ទាល់ (Direct Injection Method) ដែលទ្រនាប់ជើងត្រូវបានចាក់បញ្ចូលទៅក្នុងពុម្ពរបស់ស្បែកជើងស្បែក ដើម្បីធានាថាបាតស្បែកជើង និងតួរបស់ស្បែកជើង ជាប់គ្នាបានល្អ ដែលធ្វើអោយស្បែកជើងមានលក្ខណៈទន់ និង ងាយស្រួលក្នុងការបត់បែន។

    “ជំនាញរបស់ផលិតផលម៉ាក ECCO គឺការរូមបញ្ចូលគ្នានូវសិល្បៈហត្ថកម្មដែលមានលក្ខណៈឥតខ្ចោះ ជាមួយ បច្ចេកវិទ្យាចុងក្រោយដើម្បីផលិតផលស្បែកជើងដែលមានលក្ខណៈពិសេសអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។ នេះជាហេតុផលងាយស្រួលបំផុតសំម្រាប់ការជ្រើសរើសប្រើផលិតផល ECCO ។ សូម្បីតែផលិតផលសំម្រាប់កម្មវិធី ផ្លូវការរបស់ ECCO ក៏មានបំពាក់នូវលក្ខណៈពិសេសជាច្រើនដូចជា ងាយស្រួលពាក់គ្រាប់ទម្រង់ជើង ទន់ល្មើយមិន ឈឺជើងនៅពេលដែលពាក់ និង មានលក្ខណៈស្ទុះដូចស្បើកជើងកីឡា។” យោងតាមការបកស្រាយរបស់លោក Liam Maher, Global Creative Director, ECCO.

    GEOX ជាម៉ាកផលិតផលស្បែកជើងលំដាប់នាំមុខគេនៅប្រទេសអ៊ីតាលី ដែលផ្តល់អោយអ្នកប្រើប្រាស់ នូវបច្ចេកវិទ្យាថ្មី ចុងក្រោយដែលធានានូវគុណភាព និងផាសុកភាពសម្រាប់អ្នកប្រើប្រាស់។ ‘ស្បែកជើងដែលអាចដកដង្ហើមបាន’ នេះជា ការយល់ឃើញ គោលគំនិត និងពាក្យសន្យាដែលក្លាយជាគោលការណ៍ចំបងរបស់ក្រុមហ៊ុន GEOX ចាប់តាំងពីដែល ចាប់ផ្តើមក្រុមហ៊ុនដំបូង៖ ការបង្កើតនូវសុខមាលភាព និង ផាសុកភាពតែមួយគត់។ លក្ខណៈដែលអាចដកដង្ហើមបាន បានក្លាយជាកត្តាចំបងសម្រាប់ការបង្កើតថ្មី ការស្រាវជ្រាវ និងការពិសោធន៍ផ្សេងៗ។ កត្តានេះបានក្លាយជាទ្រឹស្តី ដែលរួម បញ្ចូលគ្នារវាងគំនិតច្នៃប្រឌិតថ្មីដែលអស្ចារ្យ ភាពទន់សម័យប្រកបដោយបច្ចេកវិទ្យា និងការគោរពទៅដល់បរិស្ថាន និង មនុស្សជុំវិញ។

    អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដែលលោក Mario Moretti Polegato, អ្នកបង្កើត ក៏ដូចជាប្រធានក្រុមហ៊ុន របស់ GEOX ស្វែងយល់ពីការវិវត្តនៃដំណោះស្រាយដើម្បីបង្កើតទ្រនាប់ជើងកៅស៊ូសម្រាប់ស្បែកជើងរបស់គាត់ដើម្បី អោយជើងរបស់គាត់អាចដកដង្ហើមបានស្រួលក្នុងកំឡុងពេលធ្វើដំនើរទៅកាន់តំបន់ក្តៅឈ្មោះ Reno, Nevada។ លោក Moretti Polegato បានអភិវឌ្ឍន៍គំនិតដែលនឹកឃើញភ្លាមៗរបស់គាត់នេះនៅក្នុងសិក្ខាសិលារបស់ក្រុមហ៊ុនស្បែកជើង មួយដែលគ្រប់គ្រងដោយគ្រួសាររបស់គាត់ និង បានបង្កើតនូវបច្ចេកវិទ្យាថ្មីមួយសម្រាប់ទ្រនាប់ជើងកៅស៊ូ។ លោកក៏បាន ធ្វើកម្មសិទ្ធបញ្ញាទៅលើបច្ចេកវិទ្យានោះភ្លាមៗ និងបង្កើតបានស្បែកជើងដំបូងបំផុតដែលអោយឈ្មោះថា “ ស្បែកជើង ដែលអាចដកដង្ហើមបាន”។
    អរគុណទៅដល់បច្ចេកវិទ្យាមួយនេះដែលត្រូវបានការពារដោយប៉ាតង់ចំនួន ៣៨ ខុសៗគ្នា និង ២៤ប៉ាតង់ទៀតដែល កំពុងដាក់ស្នើរនាពេលបច្ចុប្បន្ននេះនៅប្រទេសអ៊ីតាលី និងបន្តទូទាំងពិភពលោក ផលិតផល GEOX ធានាថានឹង ផ្តល់អោយអ្នកប្រើប្រាស់នូវផលិតផលដែលមានលក្ខណៈពិសេសផ្តល់នូវផាសុកភាពដល់អ្នកប្រើប្រាស់ទាំងប្រអប់ជើង និង ដងខ្លួន ដែលធ្វើអោយអ្នកប្រើប្រាស់គ្រប់រូបសសើរភ្លាមៗ បន្ទាប់ពីចាប់ផ្តើមប្រើ។

    GEOX បានបង្កើតនូវភាពដឹកនាំលំដាប់នាំមុខគេទូទាំងពិភពលោកជាមួយនឹងវត្តមាននៃម៉ាកផលិតផលរបស់ខ្លួន។ ហាង ផ្ទាល់របស់ GEOX មានរហូតដល់ទៅ 1,095 នៅក្នុងប្រទេសជាង 100 ទូទាំងពិភពលោក។

    ដើម្បីស្វែងយល់កាន់តែច្បាស់ពីបទពិសោធន៍ថ្មី ក៏ដូចជាពត៌មានផ្សេងៗទាក់ទងនឹងផលិតផល ECCO & GEOX

    សូមកុំភ្លេចមកទស្សនកិច្ច ហាងដំបូងបំផុតរបស់ ECCO & GEOX នៅក្នុងប្រទេសកម្ពុជាដែលនឹងបើកនៅត្រីមាសទី ៤ ឆ្នាំ ២០១៩ នេះនៅផ្សារទំនើមអេអ៊ន ជាន់ផ្ទាល់ដី។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay