ខ្មែរណូត

ស្វែងរក

  • PR

    Vivo បានធ្វើការ Pre-order ទៅលើស្មាតហ្វូនម៉ូឌែល S1 Pro ហើយ!!!

    BY Khmernote Media November 24, 2019
    Vivo បានធ្វើការ Pre-order ទៅលើស្មាតហ្វូនម៉ូឌែល S1 Pro ហើយ!!!

    ភាពរីកចម្រើនដ៏គួរអោយកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo កំពុងតែធ្វើអោយអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យនិងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹកទុកផងដែរ។ ជាពិសេសក្រុមហ៊ុន Vivo តែងតែធ្វើការផ្តល់ជូននូវជម្រើសដ៏ល្អស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវរបស់ពួកគាត់។ ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លាំងស្មាតហ្វូនចំណូលថ្មី Vivo S1Pro ក៏ត្រូវបានចាប់បើកការ Pre-order ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកានេះតទៅជាមួយនឹងការបង្ហាញចេញនៅក្នុងកញ្ចប់តម្លៃខ្ទង់ $3XX ស្តើងតែប៉ុណ្ណោះ។ នេះគឺជាតម្លៃមួយដែរល្អ គួបផ្សំជាមួយលក្ខណៈសម្បត្តិប្រសើរផងនោះ Vivo S1Pro អាចនឹងត្រូវចិត្តអ្នកប្រើភាគច្រើនបានហើយ ក្រៅពីនេះ vivo ក៏ផ្ដល់កាដូជូនសម្រាប់អតិថិជនណាដែរបាន Pre-order S1Pro បន្ថែមទៀតផងដែរ។ ហើយអ្វីដែរពិសេសនោះគឺថាស្មាតហ្វូន S1Pro នេះពិតជាមានចំនុចល្អ និងចំនុចទាក់ចិត្តច្រើន ស្របទៅតាមតម្រូវការអតិថិជនក្នុងពេលបច្ចុប្បន្ន។

    លក្ខណៈពិសេសនៃស្មាតហ្វូន vivo S1Pro៖
    +ភ្ជាប់មកជាមួយអេក្រង់ទំហំ 6.38 inch Super AMOLED Halo-Fullview Display
    ក្នុងកម្រិត 2340×1080 FHD ផ្ទៃអេក្រង់90%
    +មានជម្រើស 2 ពណ៌ Knight Black & Fancy Sky
    +កម្លាំងថ្ម4500mAh
    +មានមុខងារ Face Unlock+FingerPrint។
    +អាចប្រើស៊ីមកាតបានពីរ

    +បច្ចេកវិទ្យាសាកថ្មលឿនផ្លេកបន្ទោរ
    +មានបច្ចកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់
    +ដំណើរការដោយ Android9 ប្រភេទ Funtouch OS9.2
    +មានរ៉េម 8GB , អង្គផ្ទុកទិន្នន័យ 128GB
    +មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ក្រោយ 4 គ្រាប់ (48MP+8MP+2MP+2MP) ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay