សណ្ឋាគារ សាន់វេភ្នំពេញ គឺជាជម្រើសសម្រាប់រៀបចំកម្មវិធីរបស់លោកអ្នក
ភ្នំពេញ៖ ស្របពេលដែលវិស័យសណ្ឋាគារកំពុងតែមានការរីកចំរើនខ្លាំង ទន្ទឹមនឹងគ្នានេះដែរគេក៏បានសង្កេតឃើញថាសាលប្រជុំធំៗនៅក្នុងសណ្ឋាគារទាំងនោះត្រូវបានគេយកមកប្រើប្រាស់ ដើម្បីបម្រើដល់សេវាកម្មជាច្រើនដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ ដែលមានដូចជា ធ្វើជាសាលប្រជុំធំៗ សិក្ខាសាលា ក៏ដូចជាការរៀបចំពិធីមង្គលការផងដែរ។

ក្នុងនោះដែរសណ្ឋាគារ សាន់វេភ្នំពេញ មិនត្រឹមតែមានបម្រើនូវសេវាកម្មស្នាក់នៅជូនភ្ញៀវប៉ុណ្ណោះទេ ខាងសណ្ឋាគារ ក៏មាន សាលប្រជុំយ៉ាងធំ ហើយទំនើបផងដែរ និងមានបំពាក់នៅគ្រឿងបរិក្ខា ដូចជា ឆាក ប្រព័ន្ធភ្លើងបំភ្លឺ ប្រព័ន្ធសម្លេងជាដើម។ សំរាប់អតិថិជនដែលបំណងរៀបចំកម្មវិធីផ្សេងៗនៅសណ្ឋាគារ សាន់វេភ្នំពេញ គឺអាចមានជម្រើសច្រើនយ៉ាង ទៅតាមតម្រូវការរបស់ខ្លួន។
សម្រាប់លោកអ្នកដែលកំពុងស្វែងរកទីតាំងរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ក៏អាចជ្រើសរើសយកសណ្ឋាគារ សាន់វេភ្នំពេញផងដែរ ដោយសារតែមានទីកន្លែងធំ និងទំនើប ជាពិសេសមានចំណតរថយន្តយ៉ាងទូលាយ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវកិត្តិយសរបស់លោក។ ជាងនេះទៅទៀតទីតាំងរបស់ សណ្ឋាគារ គឺស្ថិតនៅកណ្តាលរាជធានីភ្នំពេញតែម្តង។
គួរបញ្ជាក់ផងដែរថាសណ្ឋាគារ សាន់វេភ្នំពេញ ជាសណ្ឋាគារលំដាប់ផ្កាយ៤ និងមានទីតាំងនៅចំកណ្តាលក្រុង កំពុងតែបើកបម្រើសេវាកម្មជូនអតិថិជន យ៉ាងមមាញឹកផងដែរ។ សណ្ឋាគារ សាន់វេភ្នំពេញ មានបន្ទប់ស្នាក់នៅសរុបចំនួន ១៣៨បន្ទប់ និងបន្ទប់រង់ចាំដែលមានបំរើភេសជ្ជៈនិងម្ហូបអាហារ ហើយក៏មាននូវសាលប្រជុំធំទូលាយសម្រាប់ការរៀបចំកម្មវិធីសាលសន្និបាតផ្សេងៗ ក៏ដូចជាពិធីអាពាហ៍ពិពាហ៍ផងដែរ។ សាលប្រជុំត្រូវបានរចនាឡើងជាលក្ខណៈពិសេស ដែលអាចពង្រីក និងបង្រួមទំហំបាន អាស្រ័យលើចំនួនអ្នកចូលរួម ហើយប្រកបផាសុខភាព និងមានភាពងាយស្រួលសម្រាប់ភ្ញៀវដែលចូលរួមនៅក្នុងកម្មវិធីទាំងនោះ។ ហើយសម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចុចនៅ លីង នេះបាន ៕



