PR
ការ៉េមថ្មី ខូណេតូប្លេក ហូជីឆាជប៉ុន
BY Khmernote Media
November 28, 2019
(ភ្នំពេញ)៖ ក្រុមហ៊ុនការ៉េមវ៉ល បានបង្កើតកម្មវិធីពិសេសមួយ គឺ Cornetto Black Hojicha ( ខូណេតូប្លេក ហូជីឆា) សម្រាប់អតិថិជន នៅ ថ្ងៃទី២៤ ខែ វិច្ឆិកា កន្លង ផុត ទៅនេះ ស្ថិតនៅក្នុងបរិវេណផ្សារទំនើប AEON 2 SENSOK ដើម្បីឲ្យអតិថិជនទទួលបាននូវភាពសប្បាយរីករាយ និងបានភ្លក្សរសជាតិការ៉េមថ្មី គឺ ខូណេតូប្លេក ហូជីឆាជប៉ុន។ ក្រុមហ៊ុនបាននាំមកនូវកម្មវិធីពិសេសៗ ជាច្រើន ដោយអតិថិជន បានភ្លក្សរសជាតិការ៉េមថ្មី គឺ ខូណេតូប្លេក ហូជីឆាជប៉ុន ដែលមានរសជាតិតែឡាតេ ជាមួយនំស្រួយពណ៍ខ្មៅ នៅខាងលើមានដុំគុជសូកូឡាខ្មៅ។

ក្រុមហ៊ុន បានបន្តថា ជាមួយនឹងការភ្លក្សរសជាតិការ៉េមផ្អែមរសជាតិតែឡាតេ ហើយនោះ អតិថិជនទទួលបានលេងហ្គេមសប្បាយៗ ជាមួយនឹងការសម្ដែងពិសេស ពីតារាកិត្តិយស មានដូចជា លោក នីកូ , កញ្ញា ប៉ាច គីមួយ និង ក្រុម X-Fighters ផងដែរ ។





