Mata អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ប្រសិនបើវត្តមានរបស់ Willian មកដល់ទឹកដី Old Trafford
- April 5, 2018
យោងតាមសារពត៌មាន The Sun បានចេញផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United មានទំនុកចិត្តថាអាចនឹងបញ្ចុះបញ្ចូលខ្សែបម្រើ Willian អោយចាកចេញពីក្លឹបតោខៀវ Chelsea មកកាន់ទឹកដី Old Trafford បាននៅក្នុងរដូវកាលក្រោយ។

លោក Jose Mourinho សង្ឃឹមថានឹងអាចចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខណៈដែលពេលនេះលោក Jose Mourinho បានត្រៀមអោយអ្នកតំណាងរបស់ក្លឹបទៅចចារជាមួយនឹងភ្នាក់ងាររបស់ខ្សែបម្រើ Willian ហើយលោក Jose Mourinho សង្ឃឹមថានឹងអាចធ្វើការជាមួយនឹងខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះម្ដងទៀតនៅក្នុងរដូវកាលក្រោយ។
តាមការរំពឹងទុកមួយបានអោយដឹងថា៖ ប្រសិនបើខ្សែបម្រើ Willian នឹងមកដល់ទឹកដី Old Trafford មែននៅក្នុងរដូវកាលក្រោយនោះ ខ្សែបម្រើ Juan Mata ត្រូវបានរំពឹងទុកថាអាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United។

បុត្រ
ប្រភព៖ Goal
- Share This Post:






