ខ្មែរណូត

ស្វែងរក

  • PR

    ចាំដល់ពេលណាទៀត? គ្រាន់តែធ្វើការកក់បន្ទប់ ដោយផ្ទាល់ជាមួយសណ្ឋាគារ សាន់វេភ្នំពេញ ក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០% ដែរ

    BY Khmernote Media November 29, 2019
    ចាំដល់ពេលណាទៀត? គ្រាន់តែធ្វើការកក់បន្ទប់ ដោយផ្ទាល់ជាមួយសណ្ឋាគារ សាន់វេភ្នំពេញ ក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០% ដែរ

    ភ្នំពេញ៖ សណ្ឋាគារ សាន់វេ ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ៤ និងមានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញ ដែលព័ទ្ធជុំវិញទៅដោយទីតាំងប្រវត្តិសាស្ត្រ ការិយាល័យរដ្ឋាភិបាល ស្ថានទូត និងមហាវិថីធំៗ។ សណ្ឋាគារ សាន់វេភ្នំពេញ មានទទួលរៀបចំកម្មវិធីគ្រប់តម្រូវការរបស់ភ្ញៀវ មិនថាជាការរៀបចំពិធីមង្គលការ ការប្រជុំធំៗ សាលសន្និបាត ឬការជួបជុំអាហារពេលល្ងាច និងកម្មវិធីផ្សេងៗ។

    ជាមួយនឹងបន្ទប់សរុបរហូតដល់ ១៣៨បន្ទប់ ប្រកបដោយផាសុកភាព និងទំហំធំទូលាយ ភ្ញៀវដែលបំណងមកស្នាក់នៅ និងរៀបចំកម្មវិធីផ្សេងៗ ពិតជាមិនពិបាកក្នុងការស្វែងរកកន្លែងសម្រាកឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ភ្ញៀវដែលស្នាក់នៅសណ្ឋាគារ សាន់វេភ្នំពេញ អាចធ្វើដំណើរទៅកាន់កន្លែងទាក់ទាញក្នុងស្រុកផ្សេងៗដូចជា ផ្សារលក់វត្ថុអនុស្សាវរីយ៍ និងមាត់ទន្លេដ៏ស្រស់ស្អាតដែលមានចំងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីសណ្ឋាគារ។



    ជាក់ស្ដែងក្នុងនាមជាសណ្ឋាគារឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា សណ្ឋាគារ សាន់វេភ្នំពេញ មានកិត្តិយសរៀបចំនូវកម្មវិធី ប្រូម៉ូលសិន ថ្មីសម្រាប់បម្រើជូនអតិថិជន ដែលតែងតែគាំទ្រ និងផ្តល់នូវទំនុកចិត្តដល់សណ្ឋាគារលំដាប់ស្ដង់ដារមួយនេះ។ សណ្ឋាគារ សាន់វេ ភ្នំពេញ មានការបញ្ចុះតម្លៃពិសេសរហូតដល់ ៣០% សម្រាប់ភ្ញៀវដែលអញ្ជើញមកធ្វើការកក់ដោយផ្ទាល់។ ដូច្នេះនៅរង់ចាំអ្វីទៀត? សូមអញ្ជើញមកធ្វើការកក់ កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! សម្រាប់ការកក់បន្ទប់អាចមើល លីង នេះបាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay