ចាក់ចំបេះដូង! អ្នកណាខ្លះជាហ្វេនរបស់ពួកគាត់?
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី Boostrong Music On Fire តែងតែអញ្ជើញតារាចម្រៀងល្បីៗកំពុងតែពេញនិយម មិនថាតារាចម្រៀងខ្មែរ ឬបរទេសឡើយ ហេតុនេះហើយទើប ទស្សនិកជនមានការគាំទ្រ និងអញ្ជើញមកចូលរួមទស្សនាដោយផ្ទាល់ និងយ៉ាងច្រើននៅក្នុងស្ទីតយោភីអិនអិន។
នៅសប្តាហ៍នេះទស្សនិកជននឹងបានជួបផ្ទាល់ជាមួយតួឯកប្រុសក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» គឺលោក នូ ឧសភា ដែលលោកនឹងលើកយកបទចម្រៀងដែលកំពុងតែពេញនិយមរបស់ លោក មកបកស្រាយជូនទស្សនិកជនបានស្តាប់កម្សាន្ត។

ក្រៅពីលោកនូ ឧសភា ក៏នៅមានវត្តមានតារាចម្រៀងល្បីៗជាច្រើនផ្សេងទៀតផងដែរដូចជា បុរសសម្លេងផ្អែម គូម៉ា កញ្ញាសាច់សខ្ចី នីតា និងតារារ៉េបស្រី សេង សុខសេរី ពួកគេនឹងមកអង្រួនឆាកតន្ត្រី Boostrong Music On Fire នាថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង៤:៣០នាទីល្ងាចតទៅ ដោយមានការផ្សាយផ្ទាល់ចេញពីស្ទីតយោភីអិនអិន។
សូមបញ្ជាក់ដែរថាលោក នូ ឧសភា នឹងបង្ហាញខ្លួនក្នុងរឿងភាគខ្មែរថ្មីសន្លាងមួយចំណងជើង «អ្នកម៉ាក់វ័យក្មេង» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីយប់ បន្ទាប់ពីរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍»៕
https://www.facebook.com/boostrongmusic/videos/446216392749000/


