ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! ច្រណែនហាងគេមានអតិថិជនច្រើនជាង ម្ចាស់ហាងមីមួយកន្លែងហ៊ានធ្វើដល់ថ្នាក់នេះ

    BY Khmernote Media April 5, 2018
    ហួសចិត្ត ! ច្រណែនហាងគេមានអតិថិជនច្រើនជាង ម្ចាស់ហាងមីមួយកន្លែងហ៊ានធ្វើដល់ថ្នាក់នេះ

    ប្រទេសចិន ៖ ការប្រកួតប្រជែងលើអាជីវកម្មធ្វើអោយមនុស្សមិនមានភាពយោគយល់លើគ្នា មិនត្រឹមប៉ុណ្ណោះថែមទាំងហ៊ានធ្វើរឿងខុសច្បាប់មួយចំនួនទៀតដើម្បីតែផលចំនេញ។ ប្រភពព័ត៌មានក្នុងស្រុកមួយរបស់ចិនបានចុះផ្សាយរឿងហួសចិត្តមួយ ដែលម្ចាស់ហាងមីមួយកន្លែង បែរជាលួចទៅនោមដាក់ក្នុងឆ្នាំងស៊ុបរបស់ហាងដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន។ តាមរយៈសម្តី​ម្ចាស់​ហាង​មីរងគ្រោះបានប្រាប់អោយដឹងថា ថ្ងៃមួយគាត់សង្កេតឃើញថាស៊ុបសាច់គោខ្លួនដែលបានស្តុកទុកមានក្លិនមិនល្អខុសពីប្រក្រតី។

    ដោយខ្លាចមាន​ផលមិនល្អប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ គាត់បានដាក់កាមេរ៉ាសុវត្ថិភាពមួយសំរាប់ត្រួតពិនិត្យមើលនៅក្នុងផ្ទះបាយរបស់ភោជនីយដ្ឋានខ្លួន។​ បន្ទាប់ពីបានដាក់កាមេរ៉ាសុវត្ថិភាព គាត់ក៏បានប្រទះឃើញម្ចាស់ហាងមីម្នាក់ទៀតដែលរកស៊ីក្នុងតំបន់នេះដែរ ចូលមកក្នុងផ្ទះបាយហាងរបស់ខ្លួន ដាក់អ្វីម៉្យាងចូលទៅក្នុងឆ្នាំងស៊ុបរបស់គាត់។ គេបន្តចាក់ចូលទៅក្នុងផ្សេងទៀត រឹតតែហួសហេតុនោះគឺគេថែមទាំងបាញ់នោមដាក់ចូលក្នុងឆ្នាំងស៊ុបនោះទៀត។ ខណៈពេលដែលរឿងមិនទាន់ទទួលបានការបកស្រាយច្បាស់នេះ មនុស្ស​ជាច្រើនគិតថាវាបណ្តាលពីភាពប្រណែនដែលហាងនេះទទួលបានអតិថិជនច្រើនជាងហាងរបស់ខ្លួន៕




    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay