ខ្មែរណូត

ស្វែងរក

  • PR

    ស្រាបៀរកម្ពុជា ផ្លាស់ប្តូររូបរាងកំប៉ុងថ្មី ហើយដាក់រង្វាន់រថយន្តទំនើបកប់ស៊េរី Porsche Cayenne 2020 ក្នុងក្រវិលកំប៉ុង

    BY Khmernote Media December 4, 2019
    ស្រាបៀរកម្ពុជា ផ្លាស់ប្តូររូបរាងកំប៉ុងថ្មី ហើយដាក់រង្វាន់រថយន្តទំនើបកប់ស៊េរី Porsche Cayenne 2020 ក្នុងក្រវិលកំប៉ុង

    ភ្នំពេញថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩៖ លោកឧកញ៉ា លាង ឃុន ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាស និង បង្ហាញជាផ្លូវការនូវរូបរាងកំប៉ុងថ្មីស្រាបៀរកម្ពុជា នៅក្នុងសន្និសីទព័ត៌មានថ្ងៃនេះ ក្រោមវត្តមានចូលរួមពីដៃគូចែកចាយ អ្នកលក់បន្ត និង ដៃគូពាណិជ្ជកម្មមកពីបណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។

    លោកបានមានប្រសាសន៍ថា “រូបរាងថ្មី ហើយទាន់សម័យរបស់កំប៉ុងស្រាបៀរកម្ពុជាសក្តិសមបំផុតសម្រាប់ការជួបជុំ និង កម្មវិធីជប់លៀងផ្សេងៗរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារតម្រូវការរបស់ពួកគេចាប់ផ្តើមទាមទារអ្វីថ្មី បន្ថែមពីលើគុណភាពស្រាបៀរដែលពួកគេធ្លាប់ពិសា និង រង្វាន់ដែលពួកគេធ្លាប់ទទួលបាន។”

    ដោយឡែកលោកឧកញ្ញា លាង ពៅ( ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាបានបកស្រាយលម្អិតពីរចនាបថរូបរាងថ្មីស្រាបៀរកម្ពុជានេះផងដែរថា “ រចនាបថថ្មីនេះ ត្រូវបានរចនាឡើងដោយផ្សំផ្គុំពីរូបគំនូររចនាបែបខ្មែរស៊ីវិល័យដោយលាយបញ្ជូលរូបស្រូវសាលី និង ផ្កាហប ដើម្បីបង្ហាញពីទំនុកចិត្ត ទំនើប និងភាពទាន់សម័យរបស់ស្រាបៀរកម្ពុជា ហើយរក្សានូវអត្តសញ្ញាណផលិតផលដែលមានគុណភាពតំណាងផលិតផលប្រទេសកម្ពុជាតាមរយៈរូបគំនូរផ្កាចន្ទន៍ និង ឈ្មោះប្រទេសកម្ពុជាជាភាសារអង់គ្លេស។

    លោកបន្ថែមទៀតថា “ទម្រង់ចតុកោណកែងទោលឆ្ពោះទៅមុខ ដែលមានផ្ទៃពណ៌ក្រហម និង ឈ្មោះប្រទេសកម្ពុជាជាភាសារអង់គ្លេសនៅកណ្តាលនោះ គឺយើងចង់បង្ហាញថាស្រាបៀរកម្ពុជានឹងរួមដំណើរជាមួយពលរដ្ឋកម្ពុជាជានិច្ចដើម្បីឆ្ពោះទៅរកភាពរីកចម្រើនទាំងការរស់នៅប្រចាំថ្ងៃនិង អនាគត។

    រូបសញ្ញាសំខាន់ចុងក្រោយនោះគឺអក្សរ “C” ក្នុងរង្វង់នៅពីខាងលើនោះ គឺឆ្លុះបញ្ចាំងអំពីឧត្តមភាព និង គុណតម្លៃនៃម៉ាកសញ្ញានៃផលិតផលស្រាបៀរកម្ពុជា។ លោកក៏បានបកស្រាយពីរង្វាន់ដែលអតិថិជននឹងមានឱកាសឈ្នះពីក្រវិលកំប៉ុងរូបរាងថ្មីនៃស្រាបៀរកម្ពុជានេះ រួមមានឡានទំនើបម៉ាក Porsche Cayenne 2020 រហូតទៅដល់ចំនួន១២ គ្រឿង ឈ្នះរង្វាន់ដំណើរកម្សាន្តទៅប្រទេសអង់គ្លេស ទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥ លានរៀន ១០ម៉ឺនរៀល ៥ម៉ឺនរៀល និង រង្វាន់ជាច្រើនផ្សេងទៀត។

    ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាក៏បានថ្លែងអំណរគុណដល់ដៃគូចែកចាយ និង អ្នកលក់បន្ត ស្រាបៀរកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញផលិតផលនេះអោយដល់ដៃអ្នកប្រើប្រាស់ផ្ទាល់ និងចំពោះការគាំទ្រពីពលរដ្ឋកម្ពុជាដែលបានផ្តល់ទំនុកចិត្តលើគុណភាព និងរសជាតិស្រាបៀរកម្ពុជា កន្លងមកផងដែរ ទើបស្រាបៀរ កម្ពុជាបានក្លាយជាផលិតផលដែលនាំមុខគេ ក្នុងវិស័យស្រាបៀរនាពេលបច្ចុប្បន្ន។

    លោកក៏សំណូមពរអោយពលរដ្ឋកម្ពុជាបន្តគាំទ្រជ្រើសរើសស្រាបៀរកម្ពុជារូបរាងថ្មីនេះ សម្រាប់ការជួបជុំ និង ជប់លៀងផ្សេងៗផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay