ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនហ្វឹកហាត់បុគ្គលិកបំរើការលើយន្តហោះឲ្យចេះក្បាច់គុន និងប្រដាល់សេរី ដើម្បីបង្កាអំពើភេវកម្ម

    BY Khmernote Media April 5, 2018
    ចិនហ្វឹកហាត់បុគ្គលិកបំរើការលើយន្តហោះឲ្យចេះក្បាច់គុន និងប្រដាល់សេរី ដើម្បីបង្កាអំពើភេវកម្ម

    ប្រទេសចិន ៖ ភេវកម្មជារឿងមួយគួរអោយខ្លាចបំផុត ជាពិសេសភេវកម្មនៅលើយន្តហោះតែម្តង វាអាចបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរទៀតផង។ ថ្មីៗនេះតាមរយៈប្រភពព័ត៌មានក្នុងស្រុកមួយរបស់ចិនបានចុះផ្សាយ ក្រុមហ៊ុនអាកាចរណ៍ចិន China Eastern Airlines បានបង្កើតអោយមានការបង្វឹកក្រុម​មន្រ្តីសន្តិសុខរបស់ខ្លួនក្នុងពីការប្រថុយប្រថានប្រយុទ្ធប្រឆាំងនឹងការប្លន់យន្តហោះក្នុងយន្តហោះតែម្តង។

    ការហ្វឹកហាត់នេះបានធ្វើឡើងការពីថ្ងៃអង្គារ ទី០៣​ ខែមេសានេះ នៅទីក្រុងសៀងហៃ ហើយយន្តហោះដែលគេយកមកហ្វឹកហាត់នោះគឺយន្តហោះខ្នាតធំ Boeing 777-300ER ។ ការហ្វឹកហាត់បង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងតបតជាមួយជនល្មើសក្នុងយន្តហោះនេះត្រូវបានគេរួមបញ្ចូលក្បាច់គុនជាច្រើនជាមួយនឹងក្បាច់ប្រដាល់សេរី ក្នុងបំណងទប់ទល់នឹងភាពអាសន្នក្នុងយន្តហោះ៕



    អត្ថបទ ៖ Mali
    ប្រភព ៖ CHINA PLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay