ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះងាយៗ ដើម្បីជួយឲ្យនារីរៀនម្ចាស់ការលើជីវិតខ្លួនឯង

    BY Khmernote Media April 5, 2018
    គន្លឹះងាយៗ ដើម្បីជួយឲ្យនារីរៀនម្ចាស់ការលើជីវិតខ្លួនឯង

    នារីៗមួយចំនួនមុននឹងសម្រេចចិត្តធ្វើអ្វីមួយតែងតែសួរគំនិត រឺយោបល់ពីអ្នកដទៃ ពេលខ្លះមិនដែលដឹងពីតម្រូវការរបស់ខ្លួនពិតប្រាកដនោះទេធ្វើអ្វីតាមតែគេថា។ អ្នកខ្លះទៀតមិនហ៊ានធ្វើអ្វីដោយខ្លួនឯង និងខ្លាចថាមិនសមបែបនេះ មិនសមបែបនោះហើយខ្លាចសាកល្បងនូវអ្វីដែលថ្មីសម្រាប់ខ្លួន គិតតែពីអារម្មណ៍អ្នកដទៃជាងខ្លួនឯង។ នារីៗគ្រប់រូបគួរតែចោលគំនិតបែបហើយចាប់ផ្ដើមគិតសារជាថ្មីម្ដងទៀត មិនដូចនោះទេអ្នកមិនស្គាល់ថាអ្វីទៅជាជីវិតផ្ទាល់ខ្លួននោះទេ។ ខាងក្រោមនេះគឺជាគន្លឹះងាយៗ ដើម្បីឲ្្យអ្នកទទួលបានជីវិតដ៏ឯករាជ្យ៖

    ១. កុំយកគំនិតគេជាធំ៖ ដូចនេះចូរអ្នកចោលទម្លាប់មួយនេះហើយចាប់ផ្ដើមជាថ្មីដោយយកគំនិតរបស់ខ្លួនជាគោលដៅដើម្បីឈានទៅមុខ។

    ២.​ កុំធ្វើអ្វីតាមតែគេនិយាយ៖ មនុស្សម្នាក់ៗមានគំនិតរៀងខ្លួន ដូចនេះយើងមិនគួរស្ដាប់តែយោបល់គេទាំងស្រុងនោះទេ ត្រូវហ៊ានបញ្ចេញគំនិតរបស់អ្នកឲ្យគេបានដឹងកុំចេះតែនៅស្ងៀមចាំស្ដាប់តែគេនិយាយ។

    ៣. រៀនសម្រេចចិត្តដោយខ្លួនឯង៖ កុំចាំតែគេសម្រេចចិត្តឲ្យទើបអ្នកធ្វើវា ត្រូវចេះគិតគូរដោយខ្លួន ព្រោះជីវិតខ្លួនឯងដូច្នេះត្រូវរៀនចេះម្ចាស់ការលើខ្លួនឯងដែរមិនមែនចាំតែគេសម្រេចចិត្ត រឺបញ្ជារហូតនោះទេ។

    ៤. រៀនទៅណាមកណាដោយខ្លួនឯង៖ ការដែលអ្នកទៅណាមកណាចាំតែមានគេទៅជាមួយ ចាំតែគេជូន វាធ្វើឲ្យគេបានចិត្តនិងធ្វើឲ្យយើងមិនចេះម្ចាស់ការលើខ្លួនឯង។ ហេតុនេះអ្នកគួរតែរៀនទៅណាដោយគ្មានគេជូន និងចេះរៀនដើរដោយខ្លួនឯងទើបទទួលបានជីវិតដ៏ឯងរាជ្យ។ ពេលខ្លះទៅណាម្នាក់ឯងក៏ងាយស្រួលដែរ ព្រោះមិនចាំបាច់សួរគេថាចង់ទៅណា ចង់ធ្វើអ្វីនោះទេ ចិត្តយើងចង់ធ្វើអីគឺធ្វើបែបនឹងមិនបាច់រញ៉េរញ៉ៃច្រើន។

    ៥. កុំធ្វើអ្វីគិតអារម្មណ៍គេជាធំ៖ អ្នកខ្លះចូលចិត្តធ្វើអ្វីមួយគិតដល់អារម្មណ៍គេជាធំ ដល់ថ្នាក់ភ្លេចថាខ្លួនក៏ចេះអន់ចិត្ត ក៏ចេះឈឺចិត្តដែរ រហូតដល់សុខចិត្តធ្វើតាមគេគ្រប់រឿងដើម្បីកុំគេអាក់អន់ចិត្តចំពោះខ្លួន។

    ៦. ត្រូវហ៊ានសាកនូវអ្វីដែលថ្មី៖ អ្នកគួរតែដើរចេញមួយជំហានដ៏ធំនេះឲ្យបាន ព្រោះការដែលអ្នកមានចិត្តក្លាហានទទួលយកនូវអ្វីដែលថ្មីនៅក្នុងជីវិតគឺជារឿងដ៏ល្អ និងធ្វើឲ្យជីវិតរបស់អ្នកកាន់តែមានន័យ និងស្គាល់អ្វីដែលថ្មីៗជាច្រើន៕

    អត្ថបទ៖ Sai

    រូបថត៖ Google

    Share This Post:
    MPO4D jitutoto mpo4d Mpoplay