ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រភេទនៃអាហារដែលអ្នកត្រូវតែលាង និងមិនគួរលាង នៅមុនពេលទទួលទាន ឬចម្អិន ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ផ្សេងៗចំពោះសុខភាព

    BY Khmernote Media April 5, 2018
    ប្រភេទនៃអាហារដែលអ្នកត្រូវតែលាង និងមិនគួរលាង នៅមុនពេលទទួលទាន ឬចម្អិន ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ផ្សេងៗចំពោះសុខភាព

    មិនមែនអាហារគ្រប់ប្រភេទត្រូវតែលាងសម្អាតចេញនៅមុនពេលទទួលទាន ឬចម្អិនឡើយ។ មានមនុស្សតិចណាស់ដែលបានដឹងថា ជួនកាលទម្លាប់ ឬការគិតខុសមួយនេះអាចបង្កផលអវិជ្ជមានច្រើនជាងវិជ្ជមាន។ ការលាងសម្អាតអាហារមួយចំនួនអាចបណ្ដាលឲ្យពពួកបាក់តេរី និងផលវិបាកអវិជ្ជមានជាច្រើនទៀតកើតមានឡើង។
    ខាងក្រោមជាប្រភេទនៃអាហារដែលអ្នកត្រូវតែលាងសម្អាត និងមិនគួរលាង ៖

    ១. ប្រភេទនៃអាហារដែលមិនគួរលាង

    – ស៊ុត ៖ សារធាតុពិសេសម្យ៉ាង គឺជាញឹកញយត្រូវបានដាក់នៅលើស៊ុតដើម្បីការពារវាពីការចម្លងមេរោគតាមរយៈពពួកបាក់តេរី។ ទឹកអាចបំផ្លាញនូវសារធាតុនោះដូច្នេះអ្នកមិនគួរលាងស៊ុតទេ។

    – មាន់ ៖ ពពួកបាក់តេរីដែលមាននៅលើសាច់មាន់ឆៅស្រស់ គឺផ្ដល់គ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាពរបស់យើង។ មនុស្សជាច្រើនគិតថា ការលាងសម្អាតសាច់មាន់នៅមុនពេលចម្អិនជួយដោះស្រាយបញ្ហានេះបាន ប៉ុន្តែវាមិនពិតនោះទេ! នៅពេលអ្នកលាងចានសាច់មាន់ ទឹកដែលអ្នកប្រើសម្រាប់លាងបែរជានឹងជួយធ្វើឲ្យពពួកបាក់តេរីរីករាលដាលជាប់ទៅនឹងដៃរបស់អ្នក ក៏ដូចជាកន្លែងផ្សេងៗក្នុងផ្ទះបាយនៅពេលដែលវាខ្ទាត។ ដូច្នេះការចម្អិនភ្លាមទាំងមិនចាំបាច់លាងនឹងសម្លាប់នូវរាល់ពពួកបាក់តេរី។ យោងតាមការឲ្យដឹងពីសំណាក់ចុងភៅល្បីៗជាច្រើន វាជាការប្រសើរបំផុតប្រសិនបើអ្នកស្ងោរវាចំនួន ២ ដង។ បន្ទាប់ពីទឹកស្ងោរមាន់ទី ១ ពុះ ចូរចាក់ទឹកថ្មីចូលនិងស្ងោររហូតដល់ពុះម្ដងទៀត។

    – សាច់ ៖ មូលហេតុ គឺដូចទៅនឹងសាច់មាន់ដែរ អ្នកមិនគួរលាងសម្អាតសាច់ឆៅស្រស់ (សាច់គោ សាច់ជ្រូក សាច់ចៀម
    ជាដើម) ឡើយ។ អ្នកអាចកម្ចាត់ ឬសម្លាប់ពពួកបាក់តេរីដោយប្រើប្រាស់សីតុណ្ហភាពខ្ពស់។ នៅមុនពេលចម្អិន សូមប្រើកន្សែងជូតទឹកចេញពីសាច់សិន។ បន្ទាប់ពីជូតរួចត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកក្ដៅភ្លាម។

    – ផ្សិត ៖ អ្នកមិនអាចដាក់ផ្សិតនៅក្រោមទឹកសម្រាប់រយៈពេលយូរ ឬត្រាំវាឡើយ ក៏ព្រោះផ្សិតងាយនឹងស្រូបទឹកចូលបំផុត។ ដើម្បីជាការប្រសើរអ្នកត្រូវលាងសម្អាតវាឲ្យលឿនបំផុត ហើយសម្ងួតវាដោយប្រើក្រដាសស្អាត។ អ្នកមិនគួរលាងវាទុកឡើយ ប្រសិនបើលាងហើយត្រូវចម្អិនភ្លាម។ បើមិនដូច្នោះទេ វានឹងស្អុយខូច ហើយផុយ។

    ២. ប្រភេទនៃអាហារដែលត្រូវតែលាងស​​​ម្អាត

    – រាល់ផ្លែឈើ និងបន្លែដែលមានសំបកអាចទទួលទានបាន ៖ បើទោះជាអ្នកមើលឃើញបន្លែ ក៏ដូចជាផ្លែឈើដែលទើបនឹងទិញមកពីផ្សារមានសភាពស្អាត ហើយភ្លឺរលោងក៏ដោយ ក៏មិនមែនមានន័យត្រូវមិនចាំបាច់លាងមុនទទួលទានដែរ។ អ្នកត្រូវតែលាងជាចាំបាច់! ប៉ុន្តែមិនត្រូវប្រើសាប៊ូដើម្បីលាងឡើយ។លាងសម្អាតវាជាមួយនឹងទឹកត្រជាក់ធម្មតា រួចប្រើក្រដាស ឬក្រណាត់ស្អាតដើម្បីជូតសម្ងួត។

    – អាហារកំប៉ុង ៖ ពិតណាស់បាក់តេរីមិនអាចចូលក្នុងកំប៉ុងដែលមានគម្របបិទជិតបានឡើយ ប៉ុន្តែវានឹងចូល ប្រសិនបើអ្នកមិនលាងសម្អាតកំប៉ុងអាហារចេញសិននៅមុនពេលបើក។

    – រាល់ផ្លែឈើ និងបន្លែដែលមានសម្បកមិនអាចទទួលទានបាន ៖ មិនថាយើងនឹងចិត ឬបកសម្បកចេញអស់កម្រិតណាឡើយ ពពួកបាក់តេរីដែលចេញពីសំបកនឹងចូលទៅក្នុងផ្នែកដែលអាចទទួលទានបាន។ នេះជាមូលហេតុដែលអ្នកគួរតែលាង
    សម្អាតចេក ឪឡឹក ផ្លែឈើ និងបន្លែដទៃទៀតដែលមានសម្បកមិនអាចទទួលទានបាន នៅមុនពេលទទួលទាន។

    – គ្រាប់ធញ្ញជាតិ ៖ អ្នកគួរតែលាងសម្អាតគ្រាប់ធញ្ញជាតិឲ្យបានជារៀងរាល់ពេលមុននឹងទទួលទាន បើទោះបីជាវាមិនមានសំបកក៏ដោយ។ យើងមិនបានដឹងប្រាកដទេថាតើពួកវាត្រូវបានគេរក្សាទុកនៅឯណា នាំចូលមកពីណា និងផលិតស្អាតយ៉ាងម៉េច។ ក្រៅពីហេតុផលទាំងនេះ ការលាងសម្អាតជួយកម្ចាត់ចោលនូវអាស៊ីត phytic ដែលគ្រាប់ធញ្ញជាតិស្រស់មានផ្ទុក។ អាស៊ីតនេះត្រូវបានប្រើដើម្បីការពារគ្រាប់ធញ្ញជាតិពីពពួកប៉ារ៉ាស៊ីត ប៉ុន្តែវាក៏អាចប៉ះពាល់ដល់សុខភាពរាងកាយរបស់មនុស្សផងដែរ។

    – ​​​ផ្លែឈើក្រៀម ៖ វាជាប្រភេទនៃអាហារដែលកខ្វក់បំផុតមួយ។ បើទោះបីជាអ្នកបានទិញផ្លែឈើក្រៀមដែលត្រូវបានគេខ្ចប់យ៉ាងស្អាតហើយក៏ដោយ ក៏អ្នកត្រូវតែលាងសម្អាតវាជាមុន ឬត្រាំវានៅក្នុងទឹកស្អាតឲ្យបានរយៈពេល ២ ទៅ ៣ ម៉ោងសិន សឹមទទួលទាន៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay