ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនកង់ខ្នាតយក្ស Ofo ត្រូវគេប្តឹងក្រោយពេលក្មេងម្នាក់លួចកង់ក្រុមហ៊ុននេះទៅជិះហើយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

    BY Khmernote Media April 5, 2018
    ក្រុមហ៊ុនកង់ខ្នាតយក្ស Ofo ត្រូវគេប្តឹងក្រោយពេលក្មេងម្នាក់លួចកង់ក្រុមហ៊ុននេះទៅជិះហើយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

    ប្រទេសចិន ៖ ក្មេងដែលមានវ័យទាបជាង១២ឆ្នាំត្រូវបានគេហាមឃាត់មិនអោយជិះកង់នោះទេក្នុងប្រទេសចិន ដោយសារតែពួកគេមិនអាចគ្រប់គ្រងការបញ្ជាទៅលើកង់បានល្អនៅឡើយទេ។ តាមប្រភពព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយករណីក្រុមហ៊ុនផលិតកង់យក្សមួយ ត្រូវឪពុកម្តាយរបស់ក្មេងប្តឹងក្រោយកូនរបស់ពួកគេលួចកង់របស់ក្រុមហ៊ុននេះហើយជិះខុសផ្លូវត្រូវរថយន្តក្រុងបុកស្លាប់។ ក្មេងរងគ្រោះមានវ័យ១១ឆ្នាំ គេនិងមិិត្តភក្តិបីនាក់បានលួចកង់ដែលដាក់តាំងនៅមុខក្រុមហ៊ុនផលិតកង់ Ofo យកទៅជិះលេង។ តែចៃដន្យអាក្រក់កុមារវ័យ១១ឆ្នាំនេះបានជិះខុសផ្លូវ ចូលទៅផ្លូវរបស់រថយន្តក្រុងហើយត្រូវរថយន្តក្រុងមួយគ្រឿងបុកស្លាប់តែម្តង។


    ក្រោយពីកើតមាន​សោកនាដកម្មនេះ ឪពុកម្តាយរបស់ក្មេងរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងទាមទារសំណង ៧.៦លានយ័ន (ប្រហែល១.២លានដុល្លារ)ពីក្រុមហ៊ុន Ofo ។ ដោយជឿថាក្រុមហ៊ុនមួយនេះមិនបានធ្វើសោរការពារកង់របស់ខ្លួនអោយបានល្អ ទើបនោះអោយក្មេងអាចលួចកង់នេះយកទៅជិះបានហើយបង្កជាគ្រោះថ្នាក់បែបនេះ។ ក្រោមការស៊ើបរបស់ប៉ូលិសបានបង្ហាញថា ជាកំហុសរបស់ជនរងគ្រោះច្រើនជាងព្រោះវ័យរបស់គេមិនទាន់អាចជិះកង់បានទេ ហើយគេថែមទាំងបានជិះខុសផ្លូវរបស់ខ្លួនទៀត។ តែយ៉ាងណាតុលាការក្រុង Jing បានកំណត់អោយក្រុមហ៊ុនធានារ៉ាប់រងរបស់រថយន្តក្រុង ផ្តល់សំណងដល់គ្រួសារជនរងគ្រោះ ៥៥០,០០០យ័ន (ប្រហែល ៨៧.០០០ដុល្លារ)។ អ្នកបើករថយន្តក្រុងក៏បានទទួលខុសត្រូវ លើការខ្វះភាពប្រុងប្រយ័ត្នអោយបានច្រើនលើការបើកបររបស់ខ្លួនដែរទៅហើយ៕


    អត្ថបទ ៖
    ប្រភព ៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay