ខ្មែរណូត

ស្វែងរក

  • PR

    បើមានលុយក្រោម ២០០ ដុល្លា ចង់ទិញទូរស័ព្ទស្មាតហ្វូន អាចពិចារណា ម៉ាកនេះបាន

    BY Khmernote Media December 11, 2019
    បើមានលុយក្រោម ២០០ ដុល្លា ចង់ទិញទូរស័ព្ទស្មាតហ្វូន អាចពិចារណា ម៉ាកនេះបាន

    បើយើងនិយាយពីទីផ្សារស្មាតហ្វូន ពិតជាប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់នៅក្នុងឆ្នាំនេះ។ ទូរស័ព្ទជាច្រើនម៉ាក ច្រើនស៊េរីបានសម្ពោធនៅក្នុងឆ្នាំនេះ។ យើងអាចសង្កេតឃើញថា ម៉ូដែលទូរស័ព្ទថ្មីៗ ពិតជាខុសៗគ្នា តែយើងនៅតែមិនអាចបែងចែកដាច់ ពីភាពខុសគ្នាបានឡើយ ជាពិសេស ប្រសិនជា យើងមានថវិកាសមល្មម តើប្រភេទទូរស័ព្ទម៉ូដែលណា ដែលគួរតែសាកសមនឹងតម្លៃដែលត្រូវទិញមកប្រើ ? ជាមួយនឹងការប្រកួតប្រជែង តម្លៃរបស់ស្មាតហ្វូននៅលើទីផ្សារក៏រឹតតែខ្លាំងឡើងៗ ក្រុមហ៊ុន realme ក៏បាននាំយក នូវម៉ូដែលស៊េរី realme 5 និង ម៉ាក realme ដទៃទៀត ជាមួយនឹង កម្លាំង ឈីប ខ្លាំងអស្ចារ្យ ដែលជាអាវុធពិសេស សម្រាប់យកមកប្រកួតប្រជែងក្នុងទីផ្សារទូរសព្ទដៃ ដែលមានកាមេរ៉ាក្រោយរហូតដល់ទៅ ៤គ្រាប់ មកជាមួយ សម្រាប់ទូរស័ព្ទដែលចាប់ពីតម្លៃ ១៥៩ ដុល្លាឡើង ទៅ។

    តោះមកមើលទាំងអស់គ្នានូវលក្ខណៈសម្បិត្ត (specs) របស់ស្មាតហ្វូន realme ដូចខាងក្រោម៖

    សមត្ថភាពកម្លាំង របស់ Realme 5

    ទូរស័ព្ទស្មាតហ្វូន Realme 5 បំពាក់ដោយបន្ទះឈីប Snapdragon 665។ ជាធម្មតានឹងមានគេសួរថា៖ តើបន្ទះឈីបល្អអាចយកធ្វើអ្វីបានខ្លះ? បន្ទះឈីបល្អគឺ តែងតែធ្វើឱ្យការប្រតិបត្តិការមានស្ថេរភាពជាពិសេសនៅពេលលេងហ្គេម។ ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនប្រហែលជាមិនបានដឹងនោះគឺ បន្ទះឈីបដែលល្អនោះគឺជួយកាត់បន្ថយការប្រើប្រាស់ ថាមពលថ្មឲ្យអស់តិច។ នេះមានន័យថាបន្ទះឈីបល្អ មិនត្រឹមតែជួយឲ្យទូរស័ព្ទដំណើរការលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើថាមពល ថ្មអាចប្រើប្រាស់បានយូរថែមទៀតផង។

    ឈីប Snapdragon 665 ទទួលបានពិន្ទុដល់ ៧.៧១៩ ខណៈពេលដែលការធ្វើតេស្តក្រាហ្វិច T-Rex នៅ GFXbench អាចគ្រប់គ្រងបានរហូតដល់ ៥០ ហ្វ្រេមក្នុងរយៈ១វិនាទី នៅក្នុងជំនាន់ PCMark ។ បើប្រៀបធៀបទៅនឹង Helio P70 ជាទូទៅ ឈីប Snapdragon 665 មានពិន្ទុល្អប្រសើរជាងនៅក្នុងការលេងហ្គេម ប៉ុន្តែសម្រាប់ស៊ីភីយូវិញ (CPU) គឺប្រហាក់ប្រហែលគ្នា។

    កម្លាំងថ្ម 5000mAh សម្រាប់ Realme 5

    ទូរស័ព្ទ realme 5 មានកម្លាំងថ្ម រហូតដល់ 5000mAh ដែលមានថាមពលថ្មអាចប្រើប្រាស់បានយូរ ដែលធ្វើឲ្យអ្នករីករាយ ក្នុងការលេងកម្សាន្តជាមួយនឹងទូរស័ព្ទរបស់អ្នក ។ ជាមួយថាមពលដ៏អច្ឆរិយនេះ អ្នកអាចលេង ហ្គេម ផាប់ជី (PUBG) ដ៏គ្មានការព្រួយបារម្ភបានរហូតដល់ 8.53 ម៉ោង ធានាថាបាញ់រហូតដល់ខ្ជិលតែម្តង ឬអ្នកអាចប្រើប្រាស់ថាមពលថ្មនេះយកទៅមើលវីដេអូវិញបានរហូតដល់ 20.9ម៉ោងឯណោះ ឬក៏អាចស្តាប់ចម្រៀងបាន រហូតដល់ 30.88 ម៉ោងឯណោះ និយាយទៅធានាថាមិនឲ្យទាស់ចិត្តរឿងអស់ថ្ម។ ជាមួយថ្មភ្លោះ និង បន្ទះដែកមិនច្រេះ ដែលអាចជួយការពារនូវសុវត្ថភាពកម្តៅទូរស័ព្ទ។ ហើយសម្រាប់វត្ថុធាតុដើមដែលការពារកម្តៅទូរស័ព្ទ ត្រូវបានប្រើដើម្បីស្រោបជុំវិញស៊ុមទូរស័ព្ទមកតែម្តង។

    Realme 5 – កាមេរ៉ា 4 គ្រាប់ តម្លៃក្រោម ១៦០ ដុល្លារ

    អ្វីៗដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ទូរស័ព្ទស្មាតហ្វូន Realme 5 គឺ ជាទូរស័ព្ទដំបូងគេបង្អស់ដែលបំពាក់កាមេរ៉ាចំនួន 4 គ្រាប់ ដែលត្រូវបានដាក់លក់ក្នុងតម្លៃក្រោម 160ដុល្លារ លើទីផ្សារក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនទូរស័ព្ទដៃ Realme កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងពីអតិថិជនផងដែរ។ ក្រៅពីកាមេរ៉ាគោល ទំហំ 12 មេហ្គាភិចសែល និង កាមេរ៉ាទំហំ 2 មេហ្គាភិចសែល សម្រាប់គណនាជម្រៅរូបភាព , ទូរស័ព្ទ realme ក៏បានភ្ជាប់ជាមួយ កាមេរ៉ាទូលាយ 8 មេហ្គាភិចសែល អាចថតរហូតដល់ 119 ដឺក្រេនៃរូបភាពដែលបានថត និង កាមេរ៉ាឡែនម៉ាក្រូ ទំហំ 2 មេហ្គាភិចសែលសម្រាប់ការថតរូបជិត បានយ៉ាងច្បាស់ល្អ។

    កាមេរ៉ាគោល កម្រិតអាប់ភិចឆើ (aperture) f/1.8 និង PDAF ដែលអាចចាប់កម្រិតរូបភាពបានច្បាស់ និងរហ័ស។ សម្រាប់កាមេរ៉ាទូលាយ (ultra-wide-angle) មិនអាចចាប់រូបភាពដោយស្វ័យប្រវត្តបានល្អដូច កាមេរ៉ាដើមនោះទេ ប៉ុន្តែវាមានសមាសភាពសំរាប់ថតរូបពេលយប់បានល្អជាមួយនឹងមុខងារ ( Nightscape)។
    កាមេរ៉ាឡែន Macro ដែលមានកម្រិតអាប់ភិចឆើ (aperture) តូចរហូតដល់ f/2.8 អាចឲ្យអ្នកផ្តិចយករូបភាពដែលនៅកៀកក្នុងកំរិតជិតបំផុត នឹងគុណភាពច្បាស់ល្អ នៅពេលដែលមានពន្លឺគ្រប់គ្រាន់។

    បច្ចុប្បន្ននេះ ទូរស័ព្ទ realme 5 គឺជាទូរស័ព្ទស្មាតហ្វូន ដែលល្អសម្រាប់ទូរស័ព្ទដែលមាន តម្លៃក្រោម ២០០ ដុល្លា ។ ក្នុងតំលៃចាប់ពី 159ដុល្លារ អ្នកទាំងអស់គ្នាអាចទទួលបានស្មាតហ្វូនម៉ូដែល realme 5 ដែលបំពាក់ជាមួយ កាមេរ៉ា ៤គ្រាប់ ថ្ម 5000 mAh និងបន្ទះឈីបមានថាមពលខ្លាំងដែលស្មានមិនដល់។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay