ខ្មែរណូត

ស្វែងរក

  • PR

    តារាចម្រៀង ខាន់ ជេមស៍ បង្ហាញសាប៊ូលាងមុខថ្មី សម្រាប់សម្អាតស្បែកមុខ និងធ្វើឲ្យស្បែកស្រស់ស្អាត

    BY Khmernote Media December 11, 2019
    តារាចម្រៀង ខាន់ ជេមស៍ បង្ហាញសាប៊ូលាងមុខថ្មី សម្រាប់សម្អាតស្បែកមុខ និងធ្វើឲ្យស្បែកស្រស់ស្អាត

    សាប៊ូលាងសម្អាត និងថែរក្សាស្បែកមុខ ម៉ាល់ វី (Malve Natural Brightening Soap) គឺជាផលិតផលរបស់ប្រទេសថៃ ដែលបាននាំចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជាផ្តាច់មុខ ដោយតារាចំរៀងដ៏ល្បីរបស់កម្ពុជា គឺលោក ខាន់ ជេមស៍។ ​លក្ខណៈពិសេសរបស់សាប៊ូនេះគឺផ្សំឡើងពីវត្ថុធាតុដើម្បីធម្មជាតិ១០០%​ ដូចជាមង្ឃុត ស្ពឺ ដំឡូងព្រិល ប្រទាលកន្ទុយក្រពើជាដើម ដោយជួយលាងសម្អាតដល់ស្រទាប់ដ៏ជ្រៅរបស់ស្បែកមុខ កំចាត់បាក់តេរី និងភាពកខ្វក់នៅលើផ្ទៃមុខ ដែលជាមូលហេតុបង្កអោយស្បែកមុខមានបញ្ហាផ្សេង មិនតែប៉ុណ្ណោះក៏ជួយបំប៉នដល់ស្បែកមុខអោយមានសំណើម ភ្លឺថ្លា បែបធម្មជាតិផងដែរ។

    ​លោកខាន់ ជេមស៍ ដែលជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខនៅកម្ពុជា បានបញ្ជាក់ថា ផលិតផលសាប៊ូនេះគឺប្រើប្រាស់បានទាំងបុរស-នារី​ ហើយលោកសម្រេចចិត្តនាំចូលផលិតផលនេះមកចែកចាយក្នុងប្រទេសកម្ពុជា ក៏ដោយសារតែចង់អោយបងប្អូនទាំងអស់បានប្រើប្រាស់នូវផលិតធម្មជាតិដែលមានគុណភាព និងមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ពន្ធ័ ដែលអាចជួយបំពេញនូវក្តីស្រម៉ៃរបស់បងប្អូនបាន។ លោកក៏បានបន្តទៀតថាភាគច្រើនបងប្អូនយើង នៅពេលដែលចង់បានស្បែកមុខស្អាត គឺនឹងស្វែងរកផលិតផលនោះយកមកប្រើប្រាស់តែម្តង ហើយនៅពេលដែលប្រើប្រាស់រួចគឺភាគច្រើនមិនបំណងឡើយ ​ ដោយសារតែបងប្អូនមើលរំលងការលាងសម្អាតស្បែកមុខដែលជាជំហានដំបូងក្នុងការថែរក្សាស្បែកមុខ ដូច្នេះមុននឹងប្រើប្រាស់ផលិតផលបំប៉នស្បែកមុខផ្សេងៗ បងប្អូនត្រូវតែលាងសម្អាតស្បែកមុខជាមុនសិន ដើម្បីកំចាត់បាក់តេរី និងភាពកខ្វក់ដោយសារធូលី និងផ្សែងឡានជាដើម រួចទើបប្រើប្រាស់ផលិតផលបំប៉នស្បែកមុខបន្ត។

    ​បច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែរើសតំណាងចែកចាយទូទាំងប្រទេសផងដែរ ចំពោះបងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយ៖ Facebook: MALVE SKINCARE, Ig: malve_cambodia ឬ ទូរសព្ទ័លេខ 081991118 ។

    Share This Post: