ខ្មែរណូត

ស្វែងរក

  • PR

    សំឡេងបុប្ផាឆើតឆាយក្នុងកម្មវិធី The Mask Singer Cambodia ទទួលបានការគាំទ្រយ៉ាងលើសលុបនិងត្រូវបានសង្ស័យថាជាអ្នកចម្រៀងម្នាក់នេះ…

    BY Khmernote Media December 16, 2019
    សំឡេងបុប្ផាឆើតឆាយក្នុងកម្មវិធី The Mask Singer Cambodia ទទួលបានការគាំទ្រយ៉ាងលើសលុបនិងត្រូវបានសង្ស័យថាជាអ្នកចម្រៀងម្នាក់នេះ…

    កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia បានមកដល់សប្តាហ៍ទី៥ហើយ ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហើយអ្វីដែលពិសេសគឺរាល់បេក្ខជននីមួយៗបានគ្រងនូវសម្លៀកបំពាក់និងរបាំងមុខយ៉ាងស្រស់ស្អាតប្លែកភ្នែកមិនធ្លាប់មានកន្លងមក។ នៅក្នុងសប្តាហ៍ទី៥ដែលទើបបានចាក់ផ្សាយជូនទស្សនានេះមានបេក្ខជនដ៏លេចធ្លោម្នាក់ដែលធ្វើឲ្យគណៈកម្មការនិងទស្សនិកជនពេញចិត្តយ៉ាងខ្លាំងលើទឹកដមសំឡេងដ៏ក្រអួនក្រអៅពីរោះខ្លាំងតែម្តង ជាក់ស្តែងលើវីដេអូរបស់បុប្ផាឆើតឆាយផ្ទាល់ក៏ទទួលបានការគាំទ្រយ៉ាងលើសលុបផងដែរ។

    មានកាលើកឡើងនូវមតិជាច្រើនចំពោះម្ចាស់សំនៀងរូបនេះដែលភាគច្រើនបានទស្សន៍ទាយថាម្ចាស់សំឡេងបុប្ផាឆើតឆាយនេះគឺជាតារាចម្រៀងស្រីរាងតូចច្រឡឹងសំឡេងខ្ពស់គឺ ចម្រើន សុភ័ក្ត្រ ។ តើអ្នកទាំងអស់គ្នាគិតថាម្ចាស់សំឡេងបុប្ផាឆើតឆាយជានរណាដែរ? កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV
    ឧបត្ថម្ភផ្តាច់មុខដោយ៖

    #OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay