ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនម៉ូតូកង់បីម៉ាកធីវីអេស(TVS) ប្រកាសផ្តល់រង្វាន់ធំ គឺរថយន្ត Toyota Hilux Revo 2019 និងរង្វាន់ជាច្រើនទៀត

    BY Khmernote Media December 18, 2019
    ក្រុមហ៊ុនម៉ូតូកង់បីម៉ាកធីវីអេស(TVS) ប្រកាសផ្តល់រង្វាន់ធំ គឺរថយន្ត Toyota Hilux Revo 2019 និងរង្វាន់ជាច្រើនទៀត

    ក្រុមហ៊ុនម៉ូតូកង់បីម៉ាកធីវីអេស(TVS) ប្រគល់រង្វាន់ម៉ូតូកង់បី ២គ្រឿង និងរង្វាន់ជាច្រើនទៀតដល់អតិថិជនដែលមានសំណាងឈ្នះប្រចាំខែពីការចាប់ឆ្នោតផ្សងសំណាងកាលពីពេលថ្មីៗនេះ។ អ្នករត់ម៉ូតូកង់បីចំនួនពីររូបនៅភ្នំពេញ បានឈ្នះម៉ូតូកង់បីចំនួន ២គ្រឿងពីក្រុមហ៊ុនធីវីអេស(TVS) ដែលជាក្រុមហ៊ុននាំចេញុម៉ូតូកង់បីម៉ាកធីវីអេស(TVS) ធំជាងគេបំផុតរបស់ប្រទេសឥណ្ឌា។ អ្នកដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូកង់បីចំនួនពីរគ្រឿងពីក្រុមហ៊ុនធីវីអេស(TVS) ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ គឺ លោក ភុល ផាន់ដាណេ រស់នៅខណ្ឌទួលគោគនិង លោក កែប គង់ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រៅពីរង្វាន់ធំ ធីវីអេសក៏បានប្រគល់រង្វាន់ទូរស័ព្ទដៃស្មាតហ្វូនចំនួន៣រង្វាន់និងរង្វាន់ប្រេងម៉ាស៊ីន Motul ចំនួន៥រង្វាន់ ផងដែរដល់អតិថិជន ដែលទូរស័ព្ទដៃចំនួន ៣គ្រឿងបានទៅឈ្មោះ លោកស៊ឺន ស៊ីណាត,លោក ស៊ិត ពិសី និងលោក កែវ ចិន ។ សូមរម្លឹកផងដែលថា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ ក្រុមហ៊ុនម៉ូតូកង់បី TVS បានចាប់រង្វាន់ជូនអតិថិជនរបស់ខ្លួនបានជាវនូវម៉ូតូកង់បីម៉ាកធីវីអេស(TVS) ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ប្រចាំខែដែលរួមមានម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ចំនួន ២ រង្វាន់ ទូរស័ព្ទដៃស្មាតហ្វូនចំនួន ៣ រង្វាន់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ចំនួន ៥ រង្វាន់។

    គួរបញ្ជាក់ដែរថាសម្រាប់ការចាប់រង្វាន់លើកនេះគឺជាការចាប់រង្វាន់លើកទី ៧ ប្រចាំខែវិច្ឆិកាសម្រាប់អតិថិជនដែលបានជាវនូវម៉ូតូ TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ពីក្រុមហ៊ុនធីវីអេស(TVS) ។ រាល់ការចាប់រង្វាន់សម្រាប់អតិថិជនគឺមានភាពសុក្រឹតនិងយុត្តិធម៌ជាទីបំផុត។ ម្យ៉ាងវិញទៀតចំពោះអតិថិជនដែលមិនទាន់ឈ្នះរង្វាន់ប្រចាំខែនេះសូមកុំទាន់អស់សង្ឃឹមព្រោះសន្លឹកឆ្នោតរបស់អតិថិជនទាំងអស់ដែលមិនទាន់ឈ្នះនឹងត្រូវចាប់រង្វាន់ម្តងទៀតនៅបំណាច់ឆ្នាំដែលមានរង្វាន់ធំជារថយន្តដ៏ទំនើបផងដែរគឺ Toyota Hilux Revo 2019, ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩, ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ដុល្លារ, ទូរសព្ទ័ដៃស្មាតហ្វូន, និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

    ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជននិងអ្នកដែលមិនមានលទ្ធភាពបង់ប្រាក់ដុល TVS បានសហការជាមួយធនាគារអ៊ីអន (AEON) ដែលជាដៃគូសហការបង់រំលស់សម្រាប់ការបង់រំលស់ម៉ូតូកង់បីធីវីអេស(TVS) ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay