ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រំជួលចិត្ត ! ព្រោះតែចង់រក្សាជីវិតកូនតូចរបស់ខ្លួន ម្តាយវ័យក្មេងសុខចិត្តលួចរបស់មួយនេះពីឪពុកម្តាយ

    BY Khmernote Media April 6, 2018
    រំជួលចិត្ត ! ព្រោះតែចង់រក្សាជីវិតកូនតូចរបស់ខ្លួន ម្តាយវ័យក្មេងសុខចិត្តលួចរបស់មួយនេះពីឪពុកម្តាយ

    ប្រទេសចិន ៖ ឪពុកម្តាយគ្រប់រូបសុទ្ធតែចង់អោយកូនៗរបស់ខ្លួនរស់នៅដោយល្អប្រសើរនិងមានសុខភាពល្អ បើទោះបីជាប្តូរនឹងអ្វីក៏ពួកគាត់ព្រមដែរ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរំជួលចិត្តមួយ ដែលដើម្បីតែជួយកូនតូចរបស់ខ្លួន ម្តាយវ័យក្មេងម្នាក់បានលួចអត្តសញ្ញាណប័ណ្ណរបស់ខ្លួនពីឪពុកម្តាយ។ អ្នកម្តាយវ័យក្មេងនេះមានឈ្មោះ Jiang អាយុ២២ឆ្នាំ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន នាងទើបតែមានកូនតូចវ័យ៧ខែ។

    ប្រភពបានអោយដឹងថាកូនតូចរបស់នាងទទួលនូវជម្ងឺជំងឺម៉្យាង ​មធ្យោបាយដ៏ល្អបំផុតដែលអោយសង្រ្គោះក្មេងតូចនេះបានគឺមានតែការបរិច្ចាគថ្លើមពីឪពុកម្តាយរបស់ក្មេងប៉ុណ្ណោះ។ បើទោះបីជានាងខំប្រឹងប្រមូលប្រាក់បានគ្រប់គ្រាន់ក្នុងការវះកាត់ហើយក៏ដោយ ក៏ក្រុមគ្រួសាររបស់នាងមិនគាំទ្រអោយនាងធ្វើការវះការបរិច្ចាគថ្លើមរបស់ខ្លួនទៅអោយកូនឡើយ។ គេមិនបានបញញជាក់ច្បាស់នោះទេពីមូលហេតុបដិសេធនេះ តែវាប្រហែលជាបណ្តាលមកពីគេមានការព្រួបារម្ភពីសុវត្ថិភាពរបស់នាង។ អ្នកស្រី Jiang និយាយថា “ខ្ញុំអាណិតកូនរបស់ខ្ញុំ ហើយឪពុកម្តាយខ្ញុំក៏អាណិតខ្ញុំខ្លាំងដូចគ្នាបែបនេះហើយទើបពួកគាត់មិនព្រម”។

    ឪពុកម្តាយរបស់នាងបានយកអត្តសញ្ញាណប័ណ្ណរបស់នាងលាក់ ដើម្បីរារាំងមិនអោយនាងធ្វើការវះកាត់បាន។ តែយ៉ាងណានាងនៅតាមព្យាយាមលួចវាពីឪពុកម្តាយមកវិញនៅពេលគាត់មិននៅផ្ទះ។ នាងបន្តថា “ខ្ញុំពិតជាសុំទោសចំពោះប៉ាម៉ាក់ ខ្ញុំមិនមានជំរើសនោះទេ ខ្ញុំនឹងស្វាមីជឿថាយើងមានភារកិច្ចមើលថែកូនរបស់ខ្លួនយ៉ាងពេញទំហឹង ខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរក្សាជីវិតរបស់នាង”៕

    អត្ថបទ ៖ Mali

    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay