កីឡា

គ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso ចុះហត្ថលេខាពង្រីកកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan រយៈពេល 3 ឆ្នាំបន្ថែមទៀត

BY
Khmernote Media
April 6, 2018

គ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso បានចុះហត្ថលេខាពង្រីកកុងត្រាថ្មីរបស់គាត់ជាមួយនឹងក្លឹប AC Milan រយៈពេល 3 ឆ្នាំបន្ថែមទៀត នេះយោងតាមការបញ្ជាក់របស់ក្លឹបយក្សនៅក្នុងលីគកំពូល Italia Serie A មួយនេះ។

គ្រូបង្វឹកវ័យ 40 ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យាព្រមព្រៀងថ្មីជាមួយនឹងក្លឹប AC Milan ដោយក្លឹបយក្ស AC Milan បានសន្យាផ្ដល់ប្រាក់ឈ្នួលដល់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក្នុងមួយខែ 120,000អឺរ៉ូ។ លោក Gennaro Gattuso ត្រូវបានក្លឹប AC Milan តែងតាំងជាគ្រូបង្គោលតាំងពីចុងឆ្នាំ 2017 កន្លងមក។ មុនពេលលោក Gennaro Gattuso ធ្វើជាគ្រូបង្វឹករបស់ក្លឹប AC Milan គាត់គឺជាគ្រូបង្វឹកឈុត U-19 របស់ក្លឹប AC Milan។

នៅក្នុងការចុះហត្ថលេខាពង្រីកកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan នេះលោក Gennaro Gattuso ក៏បាននិយាយគ្នាជាមួយនឹងក្លឹប AC Milan ផងដែរទាក់ទងនឹងគម្រោងដោះដូរកីឡាករនៅក្នុងរដូវកាលក្រោយ។

ប្រភព៖ Goal

Share This Post: