ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីៗមិនគួរមើលរំលង ពីរបៀបគូសចិញ្ចើមអោយសមនឹងទម្រង់មុខ

    BY Khmernote Media April 6, 2018
    នារីៗមិនគួរមើលរំលង ពីរបៀបគូសចិញ្ចើមអោយសមនឹងទម្រង់មុខ

    នារីៗគ្រប់រូបតែងតែចង់បានភាពល្អឥតខ្ចោះសំរាប់ខ្លួនឯង ជាពិសេសការតុបតែងខ្លួនប្រចាំថ្ងៃដែលពួកគេមិនអាចខ្វះបាន។ ប៉ុន្ដែពួកគេមិនដែលដឹងទេថាការតុបតែងមុខមិនមែនជារឿងងាយទេ ជាពិសេសការគូសចិញ្ចើមអ្នកអាចគិតថាជារឿងសាមញ្ញ តែដើម្បីគូសឲ្យមានភាពស្រស់ស្អាតត្រូវដឹងពីរបៀបនៅក្នុងការគូសរបស់វាដែរ ព្រោះការគូសចិញ្ចើមនេះគឺត្រូវគូសយ៉ាងណាឲ្យត្រូវនិងទម្រង់មុខរបស់ខ្លួន ទើបទទួលបាននូវភាពស្រស់ស្អាត។ ខាងក្រោមនេះគឺការបង្ហាញពីប្រភេទចិញ្ចើម ថាតើគូសទម្រង់បែបណាឲ្យសមនឹងមុខ ដើម្បីទទួលបាននូវភាពស្រស់ស្អាត៖

    មុនដំបូងយើងត្រូវដឹងពីប្រភេទរបស់ចិញ្ចើមជាមុនសិន៖

    • ចិញ្ចើមអក្សរS៖ គឺជាចិញ្ចើមដែលមានរាងដូចអក្សរS ហើយក៏ត្រូវបានគេចូលចិត្តគូសជាញឹកញាប់
    • ចិញ្ចើម Hard Angled៖ ជាស្ទាយចិញ្ចើមដែលមានជ្រុងនៅផ្នែកខាងលើនៃចិញ្ចើម
    • ចិញ្ចើម Soft Angled៖ ជាស្ទាយចិញ្ចើមដែលមានកាច់បន្ដិចនៅលើចិញ្ចើម
    • ចិញ្ចើមត្រង់៖ ស្ទាយបែបនេះគឺជាស្ទាយដ៏ពេញនិយមបំផុតនៅប្រទេសកូរ៉េ
    • ចិញ្ចើមរាងមូល៖ ជាស្ទាយដែលរាងកោង តែមិនសូវជាមានការពេញនិយមនោះទេ។

    នៅពេលដែលអ្នកដឹងពីប្រភេទនៃចិញ្ចើមហើយនោះ គឺមិនមានអ្វីពិបាកទៀតនោះទេក្នុងរឿងគូសចិញ្ចើម ដោយអ្នកគ្រាន់តែគូសចិញ្ចើមទៅតាមទម្រង់មុខរបស់អ្នកឲ្យបានត្រឹមត្រូវគឺជាការស្រេច។ នារីៗណាដែលមានមុខមូល,​មុខពងក្រពើ និងមានមុខពហុកោណ​អ្នកគួរតែសាកល្បងគូសចិញ្ចើមទម្រង់ Hard Angled ព្រោះវាមានចំណុចជ្រុងចន្ដិចនៅលើចិញ្ចើមដែលវាធ្វើឲ្យមានភាពទាក់ទាញជាខ្លាំង នឹងជួយឲ្យឃើញទម្រង់មុខរបស់អ្នកវែង។ រីឯនារីដែលមានទម្រង់មុខចតុកោណ រឺក៏មុខបួនជ្រុងទ្រវែង អ្នកគួរតែជ្រើសរើសស្ទាយគូសចិញ្ចើមរាងត្រង់ចន្ដិច ដែលគេហៅថា “Straight”  ព្រោះការគូសចិញ្ចើមបែបនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងធ្វើឲ្យអ្នកកាន់តែមានភាពស្រស់ស្អាត៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay