ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រហែសហុចសោរអោយកូនលេង ចៃដន្យអាក្រក់កូនចុចប៉ះប៊ូតុងចាក់សោរជាប់ក្នុងរថយន្ត សំណាងគេមកជួយទាន់

    BY Khmernote Media April 6, 2018
    ប្រហែសហុចសោរអោយកូនលេង ចៃដន្យអាក្រក់កូនចុចប៉ះប៊ូតុងចាក់សោរជាប់ក្នុងរថយន្ត សំណាងគេមកជួយទាន់

    បរទេស ៖ កុមារទទួលរងនៅគ្រោះថ្នាកច្រើនមកហើយដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយ ដូចជាការទុកគេនៅផ្ទះតែម្នាក់ឯង កូនរត់តាមចេញមកពីផ្ទះដោយមិនដឹង និងការទុកកូនចោលនៅក្នុងរថយន្តម្នាក់ឯង៕ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីគ្រោះថ្នាក់មួយ ដែលក្មេងប្រុសបីឆ្នាំម្នាក់ចោកសោរខ្លួនឯងជាប់ក្នុងបរថយន្តសំណាងបានប៉ូលិសស៊ីវិលជួយទាន់។ ​រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅនេះ នៅវេលាម៉ោងប្រហែលជា៧យប់។

    បុរសជាឪពុកក្មេងរងគ្រោះបានប្រាប់ថា គាត់បានបោះសោរអោយកូនលេង ខណៈពេលគាត់នៅក្នុងរថយន្តនេះដែរ។ តែបន្តិចក្រោយមកគាត់ត្រូវដើរចេញទៅបើកទ្វារខាងស្តាំដើម្បីយកអីវ៉ាន់ ស្រាប់តែពេលគាត់ដើរចេញមកនោះកូនវ័យ៣ឆ្នាំរបស់គាត់បានចុចប៉ះប៊ូតុងចាក់សោរ ធ្វើអោយគាត់មិនអាចបើកទ្វារបាន។ រយៈពេលជាងកន្លះម៉ោងដែលបុរសនោះខំនិយាយពន្យល់កូនអោយបើកសោរវិញតែគេហាក់មិនយល់ពីអ្វីដែលគាត់ប្រាប់នោះទេ គាត់ក៏ទូរស័ព្ទទៅសុំជំនួយទៅប៉ូលិសស៊ីវិល(SCDF)។ ប៉ូលិសស៊ីវិល(SCDF)បានប្រើរបាដែកមួយរុញគន្លឹះទ្វារអោយរបើកឡើង ហើយជួយក្មេងតូចនេះបានដោយជោគជ័យ ក្មេងនេះត្រូវគេអះអាងថាមិនមានរបួសរឺគ្រោះថ្នាកអ្វីធ្ងន់ធ្ងរនោះទេ៕
    អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay