កាដូទាំងនេះហាមដាច់ខាត កុំជូនជាកាដូក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ឲ្យសោះ
ពិធីបុណ្យនៃសេចក្ដីស្រឡាញ់៖ ជាការពិតណាស់រៀងរាល់ថ្ងៃទី ១៤ ខែកុម្ភះ មិនថាខាងបញ្ចឹមប្រទេស ឬបណ្ដាលប្រទេសនៅក្នុងតំបន់អាស៊ីនោះទេ គេតែងតែបានប្រារព្ធធ្វើពិធីបុណ្យ Valentime’s Day ឬអាចហៅថា “ទិវានៃសេចក្ដីស្រឡាញ់” ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងណាស់ នៅបណ្ដាលប្រទេសប៉ែកខាងអាស៊ីយើងនេះ ក៏តែងតែប្រារព្ធធ្វើពិធីមួយនេះ យ៉ាងសប្បាយរីករាយផងដែរ ក្នុងនោះគេសង្គេតឃើញថាមនុស្សប្រុសស្រីជាច្រើន តែងតែចូលចិត្តជូនកាដូគ្នាទៅវិញទៅមក ជាមួយនឹងគូរស្នេហ៍របស់ពួកគេ ឬមនុស្សជាទីស្រលាញ់។
ប៉ុន្ដែអ្នកគួរតែដឹងពីរឿងមួយចំនួនអំពីកាដូ ថាកាដូណាដែលអ្នកត្រូវជូន ឬមិនត្រូវជូន ព្រោះថាកាដូខ្លះមិនអាចចេះតែជូននោះទេ ហើយក៏ត្រូវបានគេដំណមមិនអោយជូនផងដែរ។ ព្រោះវាអាចតំណាងអោយមានរឿងមិនល្អសំរាប់មនុស្សជាទីស្រលាញ់របស់អ្នក ហើយនឹងអ្នកតែម្ដង។
នាឡិកាដៃ៖បើអ្នកទិញនាឡិកាជូនគ្នានោះតំណាងថា បើនាឡិកានោះឈប់ដើរ អ្នកនឹងត្រូវឈប់ស្រលាញ់គ្នា។

ស្បែកជើង៖ បើអ្នកទិញស្បែកជើងជូនគ្នា នោះនឹងមានន័យថា ថ្ងៃណាមួយអ្នកនឹងត្រូវចែកផ្លូវគ្នា “ការដើរចេញពីគ្នា”។

ទឹកអប់៖ បើអ្នកទិញទឹកអប់ជូនគ្នា នោះតំណាងថា បើទឹកអប់នោះអស់ក្លិន អ្នកក៏អស់និស្ស័យនឹងគ្នាដែរ។

ស៊ុមរូបថត៖ បើអ្នកទិញស៊ុមរូបថតជូនគ្នា នោះតំណាងអោយសេចក្ដីស្លាប់របស់អ្នកដែលទទួលតែម្ដង។

កន្សែងដៃ៖ បើអ្នកទិញកន្សែងដៃជូនគ្នា នោះនឹងមានន័យថា ថ្ងៃទៅមុខអ្នកនឹងជូនទឹកភ្នែកដោយការស្រលាញរបស់អ្នកមានចំពោះគ្នា ឬពេលខ្លះអាចបែកបាក់គ្នាទៀតផង៕
