ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ករណីថ្មីមួយទៀតហើយ ! ឪពុកម្តាយដែលនាំកូនតូចៗរបស់ខ្លួនទៅផ្សារជាមួយគួរប្រយ័ត្ន ឥឡូវមានករណីចាប់ជំរិតក្មេងតាមនៅតាមផ្សារ

    BY Khmernote Media April 6, 2018
    ករណីថ្មីមួយទៀតហើយ ! ឪពុកម្តាយដែលនាំកូនតូចៗរបស់ខ្លួនទៅផ្សារជាមួយគួរប្រយ័ត្ន ឥឡូវមានករណីចាប់ជំរិតក្មេងតាមនៅតាមផ្សារ

    បរទេស ៖ ដោយមិនចង់អោយមានការខុសឆ្គងដូចខ្លួនឪពុកម្តាយមួយចំនួនបានចែករំលែកបទពិសោធន៍កំហុសដែខ្លួនធ្លាប់ធ្វើអោយកូនមានគ្រោះថ្នាក់ទៅក្នុងបណ្តាញសង្គម ដើម្បីក្រើនរំលឹកដល់ឪពុកម្តាយផ្សេងទៀត។ ពេលថ្មីៗនេះមានករណីគួអោយចាប់អារម្មណ៍មួយ ដែលស្ត្រីជាម្តាយម្នាក់បានចែករំលែកបទពិសោធន៍ដែលកូនរបស់ខ្លួនបិះត្រូវគេចាប់ជំរិតក្នុងផ្សារទំនើបមួយកន្លែង។ តាមការបង្ហោះរបស់នាងបានបង្ហាញថា កូនស្រីវ័យ៤ឆ្នាំនាងត្រូវបានម្តាយក្មេកនិងប្អូនថ្លៃរបស់នាងនាំទៅផ្សារទំនើប Aeon Kepong ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។


    ពេលដែលម្តាយក្មេក និងប្អូនថ្លៃរបស់នាងកំពុងធ្វើដំណើរឆ្ពោះទៅកាន់កន្លែងចតឡានវិញ ស្រាប់តែបានឃើញ​ជន​ចម្លែក​ម្នាក់កំពុងតែដឹកដៃកូនរបស់នាង។ ​ស្រ្តីជាប្អូ​នថ្លៃក៏បានរត់ទៅទាញដៃក្មួយត្រលប់មកវិញ ហើយរុញមនុស្សចម្លែកនោះចេញឆ្ងាយពីក្មួយរបស់នាង។ ជម្លោះរវាងប្អូនថ្លៃនាងនិងជនចម្លែកនេះបានកើតឡើងគេបានរុញគ្នាទៅមក ដោយម្នាក់អះអាងថាជាមីង ម្នាក់អះអាងថាជាបងរបស់ក្មេងតូចនេះ។ ដោយឃើញហេតុមិនស្រួលម្តាយក្មេកនាងក៏បានរត់ទៅអោបចៅរបស់ខ្លួន ហើយស្រែកទៅបុរសម្នាក់នោះថា “នាងជាចៅរបស់ខ្ញុំ មានរឿងអីត្រូវជាប្អូនរបស់លោកនោះ”។ ដោយឃើញមានមនុស្សស្រីចាស់ម្នាក់ ក្មេងម្នាក់អះអាងយ៉ាំងច្បាស់ថាជាសាច់ញាតិរបស់ក្មេងនេះ បុរសនោះក៏ធ្វើជានិយាយថាច្រលំមនុស្ស ហើយប្រញាប់ដើរចេញទៅបាត់៕
    អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay