ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាព! បំបាត់អាការៈឈឺចាប់ត្រង់ប្រអប់ជើង ជង្គង់ និងត្រគាក ដោយគ្រាន់តែអនុវត្តន៍តាមលំហាត់ប្រាណប៉ុន្មានក្បាច់នេះ

    BY Khmernote Media April 6, 2018
    ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាព! បំបាត់អាការៈឈឺចាប់ត្រង់ប្រអប់ជើង ជង្គង់ និងត្រគាក ដោយគ្រាន់តែអនុវត្តន៍តាមលំហាត់ប្រាណប៉ុន្មានក្បាច់នេះ

    ខាងក្រោមជាលំហាត់ប្រាណដ៏ងាយៗចំនួន ៥ ដែលមានប្រសិទ្ធភាពល្អប្រសើរបំផុតដើម្បីបំបាត់អាការៈឈឺចាប់ត្រង់ប្រអប់ជើង ជង្គង់ និងត្រគាក ៖

    ១. ក្បាច់លើកកែងជើង ៖ ជាដំបូងត្រូវឈរនៅពីក្រោយកៅអីមួយ ហើយប្រើដៃទាំងពីរទប់ ឬចាប់ឲ្យជាប់ដូចក្នុងរូបភាពខាងក្រោមបានបង្ហាញ។ បន្ទាប់មក លើកជើងម្ខាងឡើងលើ រួចព្យាយាមលើកកែងជើងនៃជើងម្ខាងទៀតរហូតទាល់តែអ្នកប្រែទៅជាកំពុងឈរដោយប្រើម្រាមជើងទប់។ អនុវត្តន៍សារឡើងវិញដូចគ្នានេះសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ចំពោះជើងម្ខាងៗ។ លំហាត់ប្រាណនេះនឹងជួយពង្រឹងកជើង ក៏ដូចជាសម្រួលទៅដល់សាច់ដុំដែលនៅជុំវិញជង្គង់ផងដែរ។

    ២. ក្បាច់ដើរដោយប្រើម្រាមជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដើរជំទើតដោយប្រើតែម្រាមជើងដើម្បីទប់សម្រាប់រយៈពេលពី ៥ ទៅ ១៥ នាទី ឬរហូតទាល់តែហត់។ វិធីនេះជួយពង្រឹងដល់កំភួនជើង និងផ្ដល់នូវការហ្វឹកហ្វឺតចំពោះម្រាមជើងផងដែរ។

    ៣. បង្វិលកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺអង្គុយចុះ ឬក្រោកឈរ ហើយលើកជើងម្ខាងឡើង។ បន្ទាប់មក ចាប់ផ្ដើមបង្វិលប្រអប់ជើងយឺតៗក្នុងចលនាបែបរង្វង់។អនុវត្តន៍បង្វិលចូលក្នុងឲ្យបាន ១០ ដង និងចេញក្រៅ ១០ ដង ចំពោះជើងទាំងសងខាង។

    ៤. ក្បាច់ខ្ញាំម្រាមជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដាក់កន្សែងមួយទ្រាប់លើកម្រាលសិន បន្ទាប់មកសឹមខ្ញាំម្រាមជើងដូចក្នុងរូបភាពបានបង្ហាញនៅលើនោះ។ អ្នកក៏អាចអនុវត្តន៍តាមបែបងាយមួយទៀតដោយការព្យាយាមប្រើម្រាមជើងខ្ញាំចាប់គ្រាប់ក្រួសតូចៗដាក់ចូលក្នុងកន្ត្រក។

    ៥. ក្បាច់ដើរលើកូនបាល់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺអង្គុយនៅលើកៅអី រួចដាក់ជើងជាន់លើកូនបាល់។ ព្យាយាមប្រើបាតជើងរុញកូនបាល់យឺតៗទៅមុខដល់ម្រាមជើង បន្ទាប់មករំកិលមកក្រោយវិញ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay