ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខំប្រឹងកំដរការគេទាំងមិនស្រួលខ្លួនរហូតដល់ចូលពេទ្យ ចុងក្រោយពេទ្យតម្រូវឲ្យកាត់ជើងចោលម្ខាង

    BY Khmernote Media April 7, 2018
    ខំប្រឹងកំដរការគេទាំងមិនស្រួលខ្លួនរហូតដល់ចូលពេទ្យ ចុងក្រោយពេទ្យតម្រូវឲ្យកាត់ជើងចោលម្ខាង

    ប្រទេសចិន ៖ ដោយសារតែថ្ងៃរៀបការជាថ្ងៃដ៏សំខាន់បំផុតរបស់កូនកំលោះកូនក្រមុំ បែរនេះហើយទោះជាត្រូវហត់នឿយខ្លាំងរឺមិនសូវស្រួលខ្លួនក៏ពួកគេនៅតែបន្តស៊ូទ្រាំរហូតពិធីបញ្ឈប់ទៅដែរ។ នារីវ័យក្មេងម្នាក់មកពីទីក្រុង Wenzhou ខេត្ត Sichuan ប្រទេសចិននាពេលថ្មីៗនេះត្រូវកាត់ជើងចោល បន្ទាប់ពីស៊ូទ្រាំធ្វើអ្នកកំដរពិធីអាពាហ៍ពិពាហ៍ទាំងមិនស្រួលខ្លួន។ តាមរយៈសម្តីអ្នកំដរស្រីវ័យ២៤ឆ្នាំរូបនេះបានអោយដឹងថា ក្នុងថ្ងៃទី២នៃពិធីមង្គលការ នាងមានអារម្មណ៍ថាមិនសូវស្រួលខ្លួនខ្លាំងណាស់។

    នាងទ្រាំរហូតដល់ថ្នាក់សន្លប់ជាង១០នាទីក្នុងថ្ងៃរៀបការទី២នេះ តែនាងមិនបានគិតថា វាធ្ងន់ធ្ងរខ្លាំងនោះទេ វាប្រហែលគ្រាន់តែជាជម្ងឺផ្តាសសាយរឺមកពីនាងមិនបានសម្រាកគ្រប់គ្រាន់។ វាមិនមានអ្វីល្អប្រសើរនោះទេបើទោះបីជានាងបានលេបថ្នាំផ្តាសសាយហើយក៏ដោយ អាការៈរបស់នាងកាន់តែធ្ងន់ធ្ងរ។ គ្រួសារនាងបានបញ្ជូននាងទៅកាន់មន្ទីពេទ្យមួយថ្ងៃក្រោយពិធីអាពាហ៍ពិពាហ៍មួយថ្ងៃ ហើយនៅមន្ទីពេទ្យគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញជម្ងឺជាច្រើនក្នុងខ្លួនរបស់នាង។

    ក្នុងរួមមាន ជម្ងឺរលាកសាច់ដុំ រលាកសួត ការឆ្លងមេរោគពោះវៀន និង សរីរាង្គមួយចំនួនមិនប្រក្រតី។ ជាសំណាងល្អដែលនាងត្រូវបានបញ្ជូនទៅមន្ទីពេទ្យទាន់ពេល តែជើងខាងស្តាំរបស់នាងត្រូវបានគ្រូពេទ្យអះអាង​ថា ឆ្លងនូវមេរោគធ្ងន់ធ្ងរបើមិនសម្រេចកាត់ចេញទេអាចប៉ះពាល់ដល់អាយុជីវិតនាងទៀតផង៕

     អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay