ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរអោយសរសើរ ! ទោះពិការក៏គ្មានបញ្ហា បុរសម្នាក់នៅតែបន្តរស់នៅបានដោយមិនចាំបាច់ពឹងអ្នកដ៏ទៃ

    BY Khmernote Media April 7, 2018
    គួរអោយសរសើរ ! ទោះពិការក៏គ្មានបញ្ហា បុរសម្នាក់នៅតែបន្តរស់នៅបានដោយមិនចាំបាច់ពឹងអ្នកដ៏ទៃ

    ចិន ៖ ក្រោយពីជួបឧបទ្ទវហេតុចៃដន្យធ្វើអោយខ្លួនធ្លាក់ខ្លួនពិការអីជាដើម មនុស្សមួយចំនួនតែងបាក់ទឹកចិត្តធ្វើអ្វីលែងកើត រហូតដល់មានអ្នកខ្លះចង់សម្លាប់ខ្លួនទៀតផង។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីគួរអោយកោតសរសើរមួយ ដែលលោកពូម្នាក់ពិការជើងដោយ​សារគ្រោះថ្នាក់តែមិនចុះចាញ់ខ្សែវាសនា ប្រឹងប្រកបរបរមួយនេះចិញ្ចឹមជីវិតដោយខ្លួនឯង។ តាមប្រភពបានអោយដឹងថា កាលពី៤ឆ្នាំមុនលោក Wang Shengli បានជួបនឹងគ្រោះថ្នាក់មួយ ជើងខាងឆ្វេរបស់គាត់ក៏ត្រូវបាត់បង់ក្នុងពេលនោះ។


    តែទោះជាជួបរឿងបែបនេះពិតមែនតែលោក Wang Shengli មិនបានធ្វើអោយជីវិតខ្លួនថមថយឡើយ គាត់ក៏មិនច្រើនរើសវិធីធ្វើអោយគេអាណិតហើយដាក់ទានអោយដែរ។ ផ្ទុយទៅវិញគាត់បានរកឃើញថារបរដ៏ល្អប្រសើរសំរាប់គាត់មួយ គឺការប្រើលួសយកមកធ្វើជារូបសត្វ រឺសិល្បៈរូបផ្សេងៗជាច្រើន។ របស់ដែលគាត់យកមកដាក់លក់សុទ្ធតែធ្វើឡើងពីស្នាដៃគាត់ផ្ទាល់តែម្តង គាត់បានអូសរទេះដើរលក់វានៅក្នុងស្រុក Fuzhou ខេត្ត Fujian៕




    អត្ថបទ ៖ Mali
    ប្រភព ៖ CHINA PLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay