ខ្មែរណូត

ស្វែងរក

  • PR

    លោក ព្រាប សុវត្ថិ និងកញ្ញា ឡូរ៉ា ម៉ម ដែលជាកំពូលតារាចំរៀងដ៏ល្បីប្រចាំនៅប្រទេសកកម្ពុជា បានបង្ហាញវត្តមានជាមួយស្មាតហ្វូនជំនាន់ថ្មី vivo V17

    BY Khmernote Media January 2, 2020
    លោក ព្រាប សុវត្ថិ និងកញ្ញា ឡូរ៉ា ម៉ម ដែលជាកំពូលតារាចំរៀងដ៏ល្បីប្រចាំនៅប្រទេសកកម្ពុជា បានបង្ហាញវត្តមានជាមួយស្មាតហ្វូនជំនាន់ថ្មី vivo V17

    កាលពីថ្ងៃទី 30 ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺម៉ូដែល vivo V17 នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន vivo ជាច្រើនរូប។ អ្វីដែលពិសេស គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាតំណាងចែកចាយ និងម្ចាស់ហាងលក់ទូរស័ព្ទធំៗមកពីគ្រប់តំបន់ទូទាំងប្រទេសថែមទៀតផង។ នៅក្នុងពិធីបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានវត្តមានតារាតំណាងផលិតផល រួមនឹង KOL របស់ស្មាតហ្វូននេះ ជាច្រើនរូបផងដែរ ក្នុងនោះរួមមានដចជា លោក ព្រាប សុវត្ថិ ដែលជាតារាចំរៀងដ៏ល្បីនៃប្រទេសកម្ពុជា កញ្ញា ឡូរ៉ា ម៉ម តារាចំរៀងប៉ុបដ៏ល្បីប្រចាំកម្ពុជា, លោក រៀនថត, លោក យ៉ារ៉ូ, កីឡាករ ឈិន ឈឿន រហ័សនាមកំពូលល្បឿនរបស់ជំរើសជាតិកម្ពុជា រួមជាមួយនឹងកំពូលតារាម្ញិកម្ញក់គួរអោយស្រឡាញ់របស់ខ្មែរយើង គឺ កញ្ញា គៀត សុវណ្ណឡាង ផងដែរ។

    តាមការបញ្ជាក់របស់ប្រធានផ្នែកផលិតផលស្មាតហ្វូន vivo ប្រចាំនៅកម្ពុជា បនបញ្ជាក់ថា vivo V17 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលត្រូវបានក្រុមហ៊ុនធ្វើការសម្រិតសម្រាំងផលិតឡើងយ៉ាងពិសេសជាមួយនឹងការរចនារូបរាងបែបប្រណិត ដំឡើងនូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មី កំលាំងម៉ាស៊ីនថ្មី បំពាក់នូវអេក្រង់ថ្មី រួមនឹងចំនុចពិសេសៗដ៏សម្បូរបែបឯទៀតសម្រាប់ការប្រើប្រាស់លេងកម្សាន្ត បើយើងនិយាយពីការរចនារូបរាងខាងក្រៅរបស់ V17 មានតួរខ្លួនស្រោបដោយកញ្ចក់មុខក្រោយ។ចំនុចដែលថ្មីបំផុតនៅលើខ្លួនរបស់ V17 ដែលខុសពីស្មាតហ្វូន vivo ម៉ូដែលផ្សេងនោះគឺការឌីហ្សាញ់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មីមានរាងជាចតុកោងដាំបញ្ឈរនៅជិតគែមខាងឆ្វេងរំលេចដោយកែវលែនកាមេរ៉ាចំនួន 4 គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash ពីរគ្រាប់ដែលមើលទៅប្លែក និងទាក់ទាញភ្នែកម៉្យាងដែរ។

    ប្រធានផ្នែកផលិតផលរូបនេះ បានបន្តថា ស្មាតហ្វូន vivo V17 ប្រើបន្ទះអេក្រង់ Super AMOLED ហើយអេក្រង់ប្រភេទនេះ បើហៅតាមភាសាបច្ចេកវិទ្យាគឺ Punch-Hole Display មានទំហំ 6.44 អ៊ីងប្រើខ្នាត 20:9 Aspect Ratio ជាមួយផ្ទៃបង្ហាញចេញសរុបប្រមាណជា 91.38% និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080×2400 ភិចសែល និងមានភ្ជាប់នូវបច្ចេកវិទ្យាលាយពណ៌កម្រិត 100% DCI-P3 Color Gamut ដែលជួយធ្វើអោយផ្ទៃអេក្រង់របស់វាបង្ហាញរូបភាព និងវីដេអូចេញមកបានច្បាស់ដិតស្រទន់ត្រជាក់ភ្នែកគ្រប់ផ្នែក ហើយក៏ជួយអោយការទស្សនា នៅក្រោមពន្លឺថ្ងៃខ្លាំងបានច្បាស់ល្អថែមទៀតផង។ vivo V17 មានកញ្ចប់លែនកាមេរ៉ា 4 គ្រាប់ដែលជាលែន AI ដែលធ្វើអោយការថតរូបកាន់តែមានភាពទំនើបអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.8 ដែលអាចផលិតសាច់រូបភាពបានទំហំ 0.8µm ភ្ជាប់នូវមុខងារ PDAF សម្រាប់រក្សាលំនឹង និងគណនាប្លង់។ លែនដើមទំហំ 48MP នេះមានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អគ្រប់ប្លង់ជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាតបែបធម្មជាតិពិតៗ។

    កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វាគឺអាចធ្វើបានត្រឹមកម្រិត 1080p@30fps ប៉ុន្តែវាមានមុខងារមួយហៅថា “Ultra-Stable Video” ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។ បន្ថែមពីនេះ វាក៏មានសមត្ថភាពអាចធ្វើការទាញប្លង់ថតមកជិតបាន 10 ដងបែប Digital Zoom ថែមទៀតផង។ សម្រាប់កាមេរ៉ាគ្រាប់ទី 3 គឺជា Super-wide lens មានទំហំ 8.0MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ រីឯលែនពីរគ្រាប់ទៀតមានទំហំ 2.0MP ជាមួយកម្រិត aperture f/2.4 ដូចគ្នាដោយមួយគ្រាប់ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាពវត្ថុដែលនៅគៀកបំផុតក្នុងរយះចំងាយ 4cm ដោយប្រើនូវមុខងារ Super Macro និងមួយគ្រាប់ទៀតជា Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុដោយប្រើនូវមុខងារ Bokeh។

    កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.0 អាចផលិតសាច់រូបភាពបានច្បាស់ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាតថែមទៀតផង ហើយក៏មានមុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់ជំនួយអោយការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ ប្រធានផ្នែកផលិតផលស្មាតហ្វូន vivo រូបនេះ បានបន្ថែមថា vivo V17 រត់នៅលើបន្ទះឈីប Snapdragon 675 AIE-11nm ជាមួយរ៉េមទំហំ 8GB ប្រើអង្គក្រាហ្វិច Adreno 612 និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 256GB ជាមួយ microSD។បន្ទះឈីប Snapdragon 675 AIE-11nm នេះប្រើប្រាស់អង្គគណនាចំនួន 8 គ្រាប់ដែលដើរលើប្រព័ន្ធ Kryo 460 ចែកកំលាំងរត់ជាពីរផ្នែកផ្សេងគ្នាគឺ 2 គ្រាប់ហៅថា “Dual-core Kryo 460 Gold” មានកំលាំងរត់ 2.0GHz សម្រាប់ប្រតិបត្តិការនៅពេលប្រើការបែបធ្ងន់ដូចជាលេងហ្គេម និងដំណើរការប្រព័ន្ធកាមេរ៉ាថតរូបជាដើម រីឯ 6 គ្រាប់ទៀតហៅថា “Hexa-Core Kryo 460 Silver” មានកំលាំងរត់ 1.7GHz សម្រាប់ប្រតិបត្តិការការងារប្រើប្រាស់បែបស្រាលៗទូទៅទាំងឡាយ។

    ជាមួយគ្នានេះដែរ vivo ក៏បានភ្ជាប់មកជាមួយនូវមុខងារជំនួយល្បឿនប្រតិបត្តិការរបស់ម៉ាស៊ីនដូចជា AI Turbo, Center Turbo, Game Turbo, Net Turbo, Cooling Turbo និង ART++ Turbo ដើម្បីអោយកំលាំងម៉ាស៊ីនរបស់វាកាន់តែមានសន្ទុះខ្លាំងក្លាថែមមួយកម្រិតទៀតសម្រាប់ការលេងហ្គេម។ ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS9.2 ដែលទ្រទ្រង់ដោយ Android 9.0 Pie។ vivo V17 មានថ្មប្រភេទ Li-Po ទំហំ 4,500mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំដរដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅបានជាងមួយថ្ងៃដោយឥតបញ្ហា។ ថ្មរបស់វាក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កំលាំង 18W តាមរយះរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិចតែប្រើប្រាស់កម្សាន្តបានរយះពេលយូរ។ចំពោះការសម្ពោធជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ស្មាតហ្វូន vivo V17 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ 369 ដុល្លា៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay