ក្រុម មយូរ៉ាហ្គោលសំអាងការ បន្ដដំណើរឡើងទៅវគ្គ 24 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុម B.A United ដោយលទ្ធផល 6-2
- April 8, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12 រវាងក្រុម មយូរ៉ាហ្គោលសំអាងការ ប៉ះជាមួយនឹងក្រុម B.A United បញ្ចប់ទៅដោយលទ្ធផលក្រុម មយូរ៉ាហ្គោលសំអាងការ យកឈ្នះក្រុម B.A United ដោយលទ្ធផល 6-2។

នៅក្នុងការប្រកួតសប្ដាហ៍ទី 12 នេះការប្រកួតរបស់ក្រុមទាំងពីរពិតជាជក់ចិត្តមែនទែន ដោយការប្រកួតរបស់ក្រុមទាំងពីរមានការសម្រុកទៅសម្រុកមកលឿនៗបង្កើតឱកាសសុតបញ្ចូលទីតែម្ដង។
ចំពោះទំរងលេងរបស់ក្រុម មយូរ៉ាហ្គោលសំអាងការ នៅការប្រកួតសប្ដាហ៍នេះសង្កេតឃើញថាមានការសហការណ៍គ្នាបានល្អមែនទែន ការប៉ះពាល់របស់ក្រុមមួយនេះគឺយល់ចិត្តគ្នាល្អ ចំណែកឯបច្ចេកទេសក្នុងការបណ្ដើរនិងអូសបាល់ក៏ល្អដែរ។ ការនាំបាល់លេងពីតំបន់ការពារមើលឃើញសាច់បាល់លេងល្អធ្វើអោយក្រុមមួយនេះសុតបញ្ចូលទីក្រុម B.A United បានសម្រេច។
ចំណែកឯទំរង់លេងរបស់ក្រុម B.A United វិញនៅក្នុងសប្ដាហ៍នេះក៏បង្ហាញទំរង់លេងមិនចាញ់ក្រុម មយូរ៉ាហ្គោលសំអាងការ ប៉ុន្មានដែរ ប៉ុន្ដែនៅក្នុងតំបន់ការពារវិញរបស់ក្រុម B.A United ហាក់ដូចជាមានចំណុចខ្វះខាតច្រើនធ្វើការក្រុម មយូរ៉ាហ្គោលសំអាងការ មានឱកាសសុតបញ្ចូលទីក្រុមមួយនេះច្រើនគ្រាប់។ បញ្ចប់ការប្រកួតក្រុម មយូរ៉ាហ្គោលសំអាងការ យកឈ្នះក្រុម B.A United ដោយលទ្ធផល 6-2។

- Share This Post:






