កីឡា

ថ្ងៃនៃក្តីស្រលាញ់ បើបានមកភ្លក់អាហារទាំងអស់នេះ ធានាថារ៉ូមែនទិក ហើយឆ្ងាញ់ទៀត

BY
Khmernote Media
February 7, 2018

ទិវានៃក្តីស្រឡាញ់បានខិតចូលមកដល់ហើយ យើងក៏ឃើញតាមបណ្តារភោជនីយដ្ឋានជាច្រើនបានរៀបចំមុខម្ហូបពិសេសៗ សម្រាប់ថ្ងៃនោះផងដែរ។ ងាកមកមើលហាងអាហារមួយស្ថិតនៅបណ្តោយផ្លូវ ១០៥ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ គឹហាង “ផ្ទះផាក់ឡូវ” ក៏បានរៀបចំមុខម្ហូបពិសេសមួយចំនួនដើម្បីតាមតម្រូវការរបស់អតិថិជនថ្ងៃទិវានៃក្តីស្រឡាញ់ផង។

ថៅកែស្រីហាងផ្ទះផាក់ឡូវ បាននិយាយថា ”ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ខាងមុខនេះហាងផ្ទះផាក់ឡូវបានរៀបចំមុខម្ហូបពិសេស៣ មុខមានដូចជា បង្គាអប់នៃក្តីស្រឡាញ់ ដែលយើងបានយកទឹកដូងមកអប់ជាមួយបង្គាធ្វើអោយសាច់បង្គាមានរសជាតិផ្អែមជាងសាច់បង្គាអប់ធម្មតា ដែលតំណាងអោយក្តីស្នេហាកាន់តែមានភាពផ្អែមល្ហែម។ មុខម្ហូបទី២ គឺបាយឆាគ្រប់រសជាតិ ដែលភាគច្រើនបាយឆាគឺគេយកពងទាធម្មតាមកឆាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ហាងផ្ទះផាក់ឡូវបានយកពងទាប្រៃមកឆាជាមួយបាយ ធ្វើអោយរសជាតិបាយឆាកាន់តែឆ្ងាញ់ និងមានគ្រប់រសជាតិ ដែលតំណាងអោយក្តីស្នេហារបស់មនុស្សម្នាក់ៗតែងតែឆ្លងកាត់នៅគ្រប់រសជាតិមានដូចជាផ្អែម ប្រៃ ល្វីង ជូ ចត់។ ចំណែកឯមុខម្ហូបចុងក្រោយគឺ ក្តាមឆាញីឈ្មោល ដែលមុខម្ហូបនេះយើងជ្រើសយកតែក្តាមញីមួយ ឈ្មោលមួយមកឆា តំណាងអោយក្តីស្នេហាមិនមានអ្នកណាផ្សេងឡើយ គឺស្រឡាញ់គ្នាជារៀងរហូត។”

ជាមួយគ្នានេះផងដែរថៅកែស្រីក៏បានបន្តទៀតថា ”ទិវានៃក្តីស្រឡាញ់នេះមិនមែនតម្រូវតែអ្នកមានគូស្នេហ៍ នោះទេដែលអាចបង្ហាញបាន គ្រប់គ្នាក៏អាចបង្ហាញក្តីស្រឡាញ់ទៅក្រុមគ្រួសារ មិត្តភ័ក្រ្ត និងជួបជុំគ្នាបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបាន”៕






Share This Post: