អន្តរជាតិ
Adele ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភចំពោះសុខភាព ក្រោយពីនាងមានរូបរាងស្គមស្គាំងខ្លាំងពេក
BY Khmernote Media
January 6, 2020
ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាចម្រៀងល្បីឈ្មោះ Adele មានរូបរាងស្គមស្គាំងខុសកាលពីមុន ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង។ តារាចម្រៀងវ័យ៣១ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញដើរលេងនៅលើឆ្នេរខ្សាច់នៅថ្ងៃសៅរ៍ក្នុងតំបន់ការ៉ាបៀនខាងកើត ដោយនាងបានដើរកម្សាន្តជាមួយនឹង Harry Styles និង James Corden ផងដែរ។

រូបភាពប៉ុន្មានស្លឹកដែលត្រូវបានចែកចាយពេញបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភចំពោះសុខភាពរបស់ Adele រហូតមានអ្នកប្រើប្រាស់បណ្តាញសង្គមបានប្រតិកម្មថា ពួកគេមើលសឹងតែមិនស្គាល់ថាជា Adele នឹងមានការបញ្ចេញមតិឲ្យ Adele ថែទាំសុខភាពផងដែរព្រោះតែរូបនាងមានសភាពស្គមស្គាំងខ្លាំងពេក៕


