ខ្មែរណូត

ស្វែងរក

  • PR

    ល្បីថាមុខមាត់ដូចគ្នា ពេលនេះ ឌុច លីដា និង ប៊ូ ចាន់ដាណែត ប៉ះគ្នាក្នុងរឿងភាគថ្មីរបស់ហង្សមាស! បញ្ចាំងថ្ងៃនេះហើយណា!

    BY Khmernote Media January 6, 2020
    ល្បីថាមុខមាត់ដូចគ្នា ពេលនេះ ឌុច លីដា និង ប៊ូ ចាន់ដាណែត ប៉ះគ្នាក្នុងរឿងភាគថ្មីរបស់ហង្សមាស! បញ្ចាំងថ្ងៃនេះហើយណា!

    តាមដែលដឹងមកគឺមានការជជែកយូរមកហើយដែលថាតារាសម្តែងទម្រង់មុខទាក់ទាញ ឌុច លីដា និង ប៊ូ ចាន់ដាណែត មានមុខមាត់ស្រដៀងគ្នានោះ។ ដូចដែលល្បីមិនខុសទេ ពេលដែលដាក់មុខអ្នក ទាំងពីរជិតគ្នាគឺសឹងតែគិតថាជាបងប្អូនបង្កើតនឹងគ្នាផងក៏មិនដឹង។ មានការចង់ឃើញជាច្រើនពីទស្សនិកជនដែលចង់ឲ្យតារាសម្តែងទាំងពីរដួង បានសម្តែងរួមគ្នាក្នុង រឿងតែមួយ ហើយពេលនេះគឺពិតជាពិសេសដូចអ្វីដែលចង់ឃើញដែលកញ្ញា ឌុច លីដា និងកញ្ញា ប៊ូ ចាន់ដាណែត នឹងត្រូវប៉ះគ្នាក្នុងរឿងភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស។

    រឿង កូនប្រសាអ្នកមាន នឹងក្លាយជារឿងដំបូងដែលអ្នកទាំងពីរសម្តែងរួមគ្នា ហើយក៏ជារឿងដំបូងរបស់ទូរទស្សន៍ហង្សមាស សម្រាប់ដើមឆ្នាំថ្មី និងម៉ោងចាក់បញ្ចាំងរឿងភាគខ្មែរថ្មីមិនធ្លាប់មានពីមុនមក។ រឿងភាគខ្មែរថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយនេះនឹងចាក់ផ្សាយជូនទស្សនាក្នុងម៉ោងថ្មីមិនធ្លាប់មាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 – 8 យប់ ចាប់ពីថ្ងៃនេះ តទៅ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay