ខ្មែរណូត

ស្វែងរក

  • PR

    ពេជ្រ ចេត្រា ធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនៅ The Mask Singer Cambodia

    BY Khmernote Media January 9, 2020
    ពេជ្រ ចេត្រា ធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនៅ The Mask Singer Cambodia

    សំឡេងពីរោះក្រអួនក្រអៅ និងមានទឹកដមរបស់បេក្ខជន The Mask Singer Cambodia ម្នាក់បានអង្រួនឆាកកម្មវិធីឲ្យកក្រើកគគ្រឹកគគ្រេងមិនអាចបំភ្លេចបានកាលពីយប់ថ្ងៃសៅក្នុងកម្មវិធី The Mask Singer Cambodia សប្តាហ៍ទី 8 ។ បេក្ខភាព The Mask Singer Cambodia ដែលមានឈ្មោះថាកំពូល SAMURAI បានឆក់បេះដូងទស្សនិកជនមិនតិចទេ ឲ្យលង់និងពេញចិត្តនឹងសមត្ថភាពច្រៀងរបស់លោក។ គ្រាន់តែចាប់ផ្ដើមច្រៀងបានមួយឃ្លា ម្នាក់ៗក៏ស្រែកហ៊ោគិលពេញស្ទូឌីយោ អមជាមួយបទភ្លេងបែបស្រទន់លាយ កន្ត្រាក់អារម្មណ៍ទៀត កាន់តែធ្វើឲ្យកម្មវិធីនេះមានភាពអស្ចារ្យ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺនៅពេល ដែលដោះរបាំងមុខចេញ បេក្ខជនដែលមានសំឡេងពីរោះមិនធម្មតាម្នាក់នេះគឺជា ពេជ្រ ចេត្រា សោះ ដែលធ្វើឲ្យទាំងគណកម្មការទាំងទស្សនិកជនភ្ញាក់ផ្អើលស្រឡាំងកាំងតែម្តង។

    លោក ពេជ្រ ចេត្រា ក៏ធ្លាប់ប្រលងចម្រៀងច្រើនដងមកហើយដែរមុនមកដល់ The Mask Singer Cambodia នេះហើយទោះជាមិនបានជោគជ័យក៏នាងនៅតែមិនចុះចាញ់ក្នុងការសម្រេចក្តីប្រាថ្នា របស់ខ្លួនឡើយ។ កម្មវិធី The Mask Singer Cambodia មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ នៅក្នុងសប្តាហ៍នេះ ដែលម៉ោងចាក់ផ្សាយនឹងធ្វើកាតផ្លាស់ប្តូរទៅរៀងរាល់ថ្ងៃអាទិត្យ ម៉ោង 6 ដល់ ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
    ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO

    #OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay