កីឡា

ក្រុម មយូរ៉ាហ្គោលសំអាងការ និងក្រុម យុវជនទួលតាឯក បន្ដដំណើរដឹកដៃគ្នាឡើងទៅវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

BY
Khmernote Media
April 9, 2018

ក្រុម មយូរ៉ាហ្គោលសំអាងការ និងក្រុម យុវជនទួលតាឯក បន្ដដំណើរឆ្ពោះទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12។

នៅក្នុងការប្រកួតរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះគឺជាការប្រកួតដ៏ជក់ចិត្តនិងកក្រើកពេញទីលាន T-Soccer តែម្ដង ដោយក្រុមទាំងអស់លើកយកយុទ្ធសាស្រ្ដទប់និងសម្រុកវាយបកលឿនៗហើយទាំងបច្ចេកទេសមកលេងនៅក្នុងការប្រកួតនេះធ្វើអោយការប្រកួតកាលពីម្សិលមិញនេះពេញជាល្អមើលដូចការប្រកួតអាជីពអញ្ចឹង។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 12 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម មយូរ៉ាហ្គោលសំអាងការ និងក្រុម យុវជនទួលតាឯក។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម មយូរ៉ាហ្គោលសំអាងការ យកឈ្នះក្រុម B.A United ដោយលទ្ធផល 6-2
ក្រុម យុវជនទួលតាឯក យកឈ្នះក្រុម ម្ជូរព្រៃ ដោយលទ្ធផល 5-2។

ក្រុមដែលឈ្នះកាលពីរាត្រីម្សិលមិញគឺក្រុម មយូរ៉ាហ្គោលសំអាងការ និងក្រុម យុវជនទួលតាឯក នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

Share This Post: