PR

វណ្ណកម្មភាពយន្តភាគថ្មី ដែលជាប្រភេទភាពយន្តបែបអក្សរសិល្ប៍ខ្មែរ រឿងសព្វសិទ្ធិនឹងបង្ហាញវត្តមាននៅ PNN សប្ដាហ៍ក្រោយនេះ!

BY
Khmernote Media
January 10, 2020

អក្សរសិល្បិ៍បុរាណដ៏ល្បីល្បាញគឺរឿង ”សព្វសិទ្ធិ” ដែលទស្សនិកជនធ្លាប់តែអាន និងស្ដាប់តាមវិទ្យុជាដើមនោះ ត្រៀមនឹងចាក់បញ្ចាំងជាភាពយន្តភាគហើយពីថ្ងៃទី ១៣ ខែមករា នេះតទៅ លើកញ្ចក់ទូរទស្សន៍ PNN។

សព្វសិទ្ធិ ជាស្នាដៃនិពន្ធរបស់ ហ្មឺនភក្តីអក្សរតន់ ដែលនិទានពីសត្វជៀបកប្បាសញី ឈ្មោលមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រោះតែការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណារបស់សត្វជៀបកប្បាសញី «សកុណី» ឈានដល់ការធ្វើអត្តឃាតលោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ”សព្វសិទ្ធិ” ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងពីផលិតកម្ម អេតគ្រីអេទ័រ ជាមួយការគូក្រាហ្វិច និង Animation សត្វដ៏យកចិត្តទុកដាក់ បានធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកនិយមគាំទ្រខ្សែភាពយន្តភាគខ្មែរនៅ PNN ចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង។

ភាពយន្តបែបអក្សរសិល្ប៍ខ្មែរដ៏ល្បីល្បាញនេះ ត្រូវ PNN ចំណាយទុនផលិតរាប់សែនដុល្លារ ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ស្នាដៃអក្សរសិល្បិ៍ខ្មែរ និងវិស័យភាពយន្តខ្មែរទាំងមូល ក្នុងន័យរួមចំណែកលើកស្ទួយគុណភាពខ្សែភាពយន្តខ្មែរឲ្យបោះជំហានទៅមុនកាន់តែឆាប់រហ័ស។ មិនត្រឹមរឿង “សព្វសិទ្ធិ” ប៉ុណ្ណោះទេដែលស្ថានីយទូរទស្សន៍ទំនើបភីអិនអិនបានវិនិយោគជាទឹកប្រាក់រាប់សែនដុល្លារដើម្បីផលិត ក្នុងនោះរឿងភាគខ្មែរជាច្រើនផ្សេងទៀតដូចជា “អ្នកម៉ាក់វ័យក្មេង” “តួគេខ្ញុំសម្តែង” “នស្ស័យស្នេហនាងមនោរាហ៍” “ពស់កេងកង” “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” ជាដើមដែលសុទ្ធសឹងតែជាស្នាដៃប្រកកបដោយគុណភាព និងទទួលការគាំទ្រពីទស្សនិកជន។

ស្ថានីយទូរទស្សន៍ PNN ជាស្ថានីយឈានមុខក្នុងការផលិតខ្សែភាពយន្តខ្មែរ ដោយតែងតែយកចិត្តទុកដាក់ និងការស្វែងរកខ្សែភាពយន្តថ្មីប្លែក និងប្រកបដោយគុណភាពសម្រាប់ជាចំណីចក្ខុរបស់អ្នកទស្សនា។ ស្នាដៃបែបអក្សរសិល្បិ៍ដ៏ល្បីល្បាញរឿង”សព្វសិទ្ធិ” នឹងចាក់បញ្ចាំងជាផ្លូវការលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ នេះតទៅ វេលាម៉ោង ៧ដល់ម៉ោង ៨យប់ រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។ ដូច្នេះសម្រាប់ទស្សនិកជនចង់ទស្សនាខ្សែភាពយន្តភាគល្អៗទាំងខ្មែរ និងបរទេសទេស កុំភ្លេចតាមដាននៅលើកញ្ចក់ទូរទស្សន៍ PNN៕

សព្វសិទ្ធិ [Official Trailer]

អក្សរសិល្បិ៍បុរាណដ៏ល្បីល្បាញរឿង ”សព្វសិទ្ធិ” ដែលទស្សនិកជនធ្លាប់តែអាន និងស្ដាប់តាមវិទ្យុជាដើមនោះ នឹងចាក់បញ្ចាំងជាភាពយន្តភាគចាប់ពីថ្ងៃទី ១៣ ខែមករា នេះតទៅ លើកញ្ចក់ទូរទស្សន៍ PNN រៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ៧ ដល់ ៨ យប់ #PNNDrama #គាំទ្ររឿងភាគខ្មែរ

Posted by PNN Drama Fan Club on Thursday, 9 January 2020

ដោយ៖ រ៉ាត់ ចាន់ធីតា

Share This Post: