ខ្មែរណូត

ស្វែងរក

  • PR

    “ថេកចុងក្រោយ” ខ្សែរឿងបែបភ័យរន្ធត់ ដែលជាស្នាដៃថ្មីរបស់ផលិតកម្ម LD picture

    BY Khmernote Media January 11, 2020
    “ថេកចុងក្រោយ” ខ្សែរឿងបែបភ័យរន្ធត់ ដែលជាស្នាដៃថ្មីរបស់ផលិតកម្ម LD picture

    ផលិតកម្ម LD picture បានបញ្ចេញ នៅ poster និង trailer រឿងថ្មី ” ថេកចុងក្រោយ” ដែលមានតារាសម្តែងល្បីៗជាច្រើន ដូចជាកំលោះសង្ហា នូ ឧសភា កញ្ញា ប៉ូ ចន្ទដាណែត កញ្ញា ប៉ៃ មុន្នីវ៉ាន់ចាន់ពិសិដ្ឋ (Ella) រឿងនេះជាស្នាដៃថ្មីរបស់ផលិតកម្ម LD picture ដែលជាស្នាដៃនិពន្ធរបស់ អ្នកនិពន្ធវ័យក្មេង ម៉ូ លិន ដែល ជាអ្នកសរសេររឿងនាឡិកា ដាស់វិញ្ញាណ។

    រឿង ថេកចុងក្រោយ “The last tag” ជាប្រភេទរឿងភ័យរន្ធត់ ដែលបង្កប់អត្តន័យជាច្រើននៅក្នុងនោះ ដូចមនោសញ្ចេតនាគ្រួសារ បងប្អូន និងមិត្តភក្តិ រឿងនេះផងដែរជារឿងទី១សម្រាប់បើកទំព័រឆ្នាំ២០២០ ដែលបានសម្រិតសម្រាំងនូវរសជាតិថ្មី ដើម្បីបម្រើរអារម្មណ៍ទស្សនិកជន ធានាថាប្លែក។

    សូមបញ្ជាក់ដែរថាក្រោយពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង”នាឡិការដាស់វិញ្ញាណ” ប្រកបដោយជោគជ័យនៅលើទីផ្សារក្នុងស្រុក ផលិតកម្ម LD Picture បានប្រកាសថានឹងបញ្ចេញស្នាដៃថ្មីៗបន្តបន្ទាប់ទៀត ក្របកដោយគុណភាពនិងរក្សាស្ទង់បច្ចេកទេសទៅមុខ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay