អន្តរជាតិ
រូបសំណាក់ព្រះចៅអធិរាជមួយទំងន់៦តោន ខ្យល់បោកប៊ើងដួលដល់ដី
BY Khmernote Media
April 10, 2018
ចិន៖ កាលពីព្រឹកមិញនេះរូបសំណាក់ព្រះចៅអធិរាជ Qin Shi Huang របស់ប្រទេសចិន បានដួលធ្លាក់ចុះមកដី បន្ទាប់ពីមានខ្យល់យ៉ាងខ្លាំងមួយបានបោកបក់យ៉ាងយូរ។ រូបសំណាក់ដ៏ធំមហិមានេះមានទម្ងន់៦តោន កម្ពស់១៩ម៉ែត្រ និងត្រូវបានគេដាក់តាំងនៅក្នុងក្រុង Binzhou ខេត្ត Shandong។
ក្រោយការដួលរលំនេះ រូបសំណាក់ក៏បានរងនូវការខូតខាតយ៉ាងច្រើនផងដែរ ហើយពេលនេះខាងក្រុមការងារកំពុងតែប្រញាប់ប្រញាល់ធ្វើការជួសជុល ដើម្បីឆាប់បានយកមកដាក់តាំងវិញ។ សូមបញ្ជាក់ថា កាលពីពេលកន្លង ទៅនេះរូបសំណាក់មាសរបស់អតីតមេដឹកនាំចិនលោក Mao Zedong ដែលស្ថិតនៅក្នុងខេត្ត Henan ក៏បានបាក់ផងដែរ គឺបានបាក់នៅពេលដែលគេជិតបញ្ចប់ការសាងសង់ជាស្ថាពរទៅហើយ៕




អត្ថបទ៖ ភក្តី
ប្រភព៖ medium