ទម្លាប់អាក្រក់របស់មនុស្សស្រីទាំង ៦ដែលធ្វើឲ្យបុរសចាកចេញដោយមិនស្ដាយ
ការបង្កើតទំនាក់ទំនងមួយមិនមែនជាការងាយស្រួលនោះទេ ព្រោះត្រូវការភាពកក់ក្ដៅ ការយកចិត្តទុកដាក់ចំពោះគ្នា ភាពស្មោះត្រង់ចំពោះគ្នា ទើបធ្វើឲ្យទំនាក់ទំនងមួយដើរទៅមុខយ៉ាងរលូន។ ប៉ុន្ដែប្រសិនជាមនុស្សស្រីមានភាពអាត្មានិយមក្នុងរឿងស្នេហា ចាំតែខាងបុរសជាអ្នកលះបង់រហូតនោះក៏មិនអាចទៅរួចដែរ។ ដូចនេះដើម្បីឲ្យស្នេហាមួយទទួលបានសុភមង្គលរហូតនោះ នារីគួរតែលុបបំបាត់ទម្លាប់ទាំង ៦នេះឲ្យបាន៖
១. ភាពអាត្មានិយមចំពោះស្នេហា៖ គិតតែពីខ្លួនឯងជាធំមិនដែលលះបង់អ្វីដើម្បីដៃគូ ហើយតែងតែចង់ឲ្យគេលះបង់ដើម្បីខ្លួន។ បើសិនជាអ្នកធ្វើបែបនេះយូរទៅអាចឲ្យគេយល់ថាអ្នកជាមនុស្សអាត្មានិយមម្នាក់ ហើយប្រសិនអ្នកមិនមានវិធីដោះស្រាយល្អទេនោះនិងធ្វើឲ្យស្នេហាមួយនេះអាចឈានដល់ថ្ងៃបែកបាក់យ៉ាងស្រួល។
២. ទុកដៃគូជាកន្លែងបញ្ចេញកំហឹង៖ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អហើយយកមកទម្លាក់មកលើអ្នកដែលមិនដឹងអ្វីដើម្បីបន្ធូរបន្ថយកំហឹងនោះគឺខុសហើយ បុរសគឺជាមនុស្សដែលអ្នកស្រលាញ់ មិនមែនជាមនុស្សសម្រាប់អ្នកបញ្ចេញកំហឹងនោះទេ។

៣. ការប្រច័ណ្ឌហួសហេតុ៖ ក្មេងស្រីម្នាក់នៅពេលដែលប្រច័ណ្ឌគឺជាភាពស្រស់ស្អាតមួយ ប៉ុន្ដែបើសិនជាអ្នកប្រច័ណ្ឌមិនត្រូវរឿង មិនស្ដាប់ហេតុផល ហើយមិនទុកចិត្តគ្នានោះ គឺធ្វើឲ្យបុរសគ្រប់រូបនិងចាប់ផ្ដើមអស់ចិត្ត ហើយអាចធ្វើឲ្យស្នេហាមួយនេះមិនអាចបន្ដទៅមុនទៀតបានទេ។

៤. តែងតែបង្ហោះពីបញ្ហារបស់ខ្លួននៅក្នុងបណ្ដាញសង្គម៖ ការដែលអ្នកតែងតែបង្ហោះពីរឿងរ៉ាវរបស់ខ្លួននៅក្នុងបណ្ដាសង្គមមិនមែនជារឿងល្អនោះទេ លើសពីនេះរឹតតែធ្វើឲ្យទំនាក់ទំនងមួយនេះកាន់តែឃ្លាតឆ្ងាយទៅ។ អ្នកគិតថាការធ្វើបែបនេះល្អមែនទេ តែខុសហើយការធ្វើបែបនេះជារឿងអត់ប្រយោជន៍បំផុត និងរឹតតែធ្វើឲ្យគេដឹងរឿងផ្ទៃក្នុងរបស់អ្នកកាន់តែច្រើន ហើយគេអ្នកយកមកនិយាយពីមាត់មួយទៅមាត់មួយ។
៥. ការដែលតាមគេជាប់រហូត៖ មនុស្សតែងតែមានពេលវេលាផ្ទាល់ខ្លួន បើសិនជាអ្នកតាមដៃគូរបស់អ្នកសឹងតែ ២៤ម៉ោងមិនទុកពេលផ្ទាល់ខ្លួនឲ្យគេខ្លះហើយចង់ឲ្យគេនៅជិតអ្នករហូតនោះគឺមិនអាចទេ ពីព្រោះនរណាក៏មានពេលវេលាសម្រាប់ខ្លួនខ្លះដែរ។
៦. ស្វែងរកមនុស្សប្រុសដែលល្អឥតខ្ចោះ៖ មនុស្សស្រីដែលរើសដៃគូដែលល្អឥតខ្ចោះ ហើយទោះបីជាពួកគេធ្វើបែបណាក៏ដោយ ក៏នារីនៅតែរអ៊ូថា បែបនេះមិនល្អ, បែបនោះមិនគ្រប់គ្រាន់។ ហើយតែងតែទាមទារឲ្យគេធ្វើបែបនេះ បែបនោះតាមតែចិត្តចង់។ បើសិនជាចង់រក្សាទំនាក់ទំនងល្អអ្នកគួរតែចោលទម្លាប់ទាំងនេះ៕

អត្ថបទ៖ Sai
ប្រភព៖gangbeauty