រឿងទាំង ៥ដែលអ្នកគួរជៀសវាងនៅថ្ងៃណាត់ជួបដំបូង
នារីគ្រប់រូបនៅពេលដែលដល់ថ្ងៃណាត់ជួបជាលើកដំបូងជៀសមិនផុតពីការមានចិត្តរំភើបនោះទេ ព្រោះថានេះជាលើកទីមួយដែលបានជួបជាមួយមនុស្សពិសេសរបស់ខ្លួន បានស្គាល់ច្បាស់ពីគេ កាន់តែបានជិតស្និតនឹងគេ។ ហេតុនេះនារីៗតែងតែខិតខំធ្វើយ៉ាងណាឲ្យមើលទៅពិសេស និងស្រស់ស្អាតនៅក្នុងភ្នែករបស់គេ ប៉ុន្ដែការពិតអ្នកមិនគួរធ្វើបែបនេះនោះទេ ព្រោះការធ្វើបែបនេះដូចជាបញ្ជាក់យ៉ាងច្បាស់ថាយើងកំពុងតែចាប់អារម្មណ៍លើគេខ្លាំង ហើយគេក៏មិនអាចយល់ដឹងពីលក្ខណៈផ្ទាល់ខ្លួនរបស់យើងបានដែរ។ ដូចនេះអ្នកគួរតែរៀបចំខ្លួនបែបសាមញ្ញ ដើម្បីឲ្យគរស្វែងយល់ពីអ្នកជាខ្លួនអ្នក រឿងទាំងប្រាំដែលអ្នកគួរជៀសវាងនៅថ្ងៃណាត់ជួបដំបូងគឺ៖
១. កុំព្យាយាមតុបតែងពិសេសដើម្បីគេ៖ នៅពេលដែលអ្នកបន្ថែម Make upក៏ដូចជាស្លៀកពាក់រ៉ូបខ្ចូតៗដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីមនុស្សពិសេសរបស់អ្នកនោះ អាចឲ្យគេគិតថាចំលែក និងប្លែកភ្នែកខ្លាំងសម្រាប់គេ។ ដូចនេះអ្នកគួរតែរក្សាសភាពដើមរបស់អ្នកនិងព្យាយាមធ្វើឲ្យធម្មតា ដើម្បីឲ្យគេបានស្គាល់អ្វីជាខ្លួនអ្នកទើបល្អ។

២. ការចំណាយលុយច្រើន៖ នៅពេលដែលអ្នកមានការណាត់ជួបដំបូងប្រាកដជាមិនដឹងថាត្រូវធ្វើអ្វី ធ្វើបែបណាសម។ ហេតុនេះតែងតែចំណាយលើអ្វីផ្សេងៗទៅលើគេ ដើម្បីឲ្យគេដឹងថាអ្នកស្រលាញ់គេកម្រិតណា។ ការធ្វើបែបនេះគឺជារឿងខ្ជះខ្ជាយបំផុត។

៣. ធ្វើជាមនុស្សទន់ខ្សោយនៅចំពោះមុខគេ៖ មនុស្សស្រីតែងតែគិតថាការដែលបង្ហាញថាខ្លួនជាមនុស្សស្រីទន់ខ្សោយនៅចំពោះមនុស្សសំខាន់របស់គេ អាចឲ្យគេមានអារម្មណ៍ចង់ការងារយើង និងស្រលាញ់ភាពមិនដឹងអ្វីរបស់ខ្លួន។ តែអ្នកគិតបែបនេះខុសហើយ មនុស្សប្រុសគ្រប់គ្នាមិនមែនសុទ្ធសឹងតែស្រលាញ់មនុស្សស្រីបែបនេះទេ ពេលខ្លះគេក៏ស្រលាញ់មនុស្សស្រីដែលរឹងប៉ឹង អាចប្រឈមនិងបញ្ហាបាន ព្រោះពួកគេអាចគិតថាយើងអាចជាមនុស្សម្នាក់ដែលចេះមើលថែរគេបានយ៉ាងល្អ។

៤. ការស្ងាត់ស្ងៀម៖ ការណាត់ជួបដំបូងធ្វើឲ្យនារីមានអារម្មណ៍ខ្មាស់អៀន មិនហ៊ាននិយាយស្ដីដែលធ្វើឲ្យការណាត់ជួបនេះប្រែក្លាយជាការណាត់ជួបមួយដ៏ធុញ។ ហេតុនេះអ្នកគួរតែព្យាយាមនិយាយយ៉ាងណាឲ្យដូចជាធម្មតា ធ្វើយ៉ាងណាឲ្យគេមានអារម្មណ៍ធូរស្រាលនិងជាខ្លួនឯង។ ហើយគេអាចនឹងចង់ណាត់ជួបយើងថ្ងៃក្រោយទៀតក៏ថាបានព្រោះយើងជាមនុស្សដែលទាក់ទាញ និងថែមទាំងធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាព លើសពីនេះគេអាចមានអារម្មណ៍ជាគ្នាឯងដូចស្គាល់គ្នាជាយូរមកហើយ។

៥. បង្ហាញពីក្ដីស្រលាញ់លឿនពេក៖ មិនខុសទេបើសិនជាអ្នកបង្ហាញក្ដីស្រលាញ់ដល់មនុស្សពិសេសរបស់អ្នក តែថ្ងៃណាត់ជួបដំបូងអ្នកគួរតែរក្សាគម្លាតរបស់អ្នកសិន ធ្វើខ្លួនឲ្យធម្មតា។ មិនមែនត្រឹមថ្ងៃណាត់ជួបដំបូងអ្នកក៏បង្ហាញថាពេញចិត្តនឹងគេខ្លាំងនោះទេ ការធ្វើបែបនេះគឺគេមិនឃើញពីតម្លៃរបស់យើងនោះទេ៕
អត្ថបទ៖ Sai
ប្រភព៖gangbeauty