ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីដែលមានបញ្ហាសក់ស្ងួត, សក់បែកចុង ពេលនេះអស់ក្ដីបារម្ភទៀតហើយ

    BY Khmernote Media April 10, 2018
    នារីដែលមានបញ្ហាសក់ស្ងួត, សក់បែកចុង ពេលនេះអស់ក្ដីបារម្ភទៀតហើយ

    នារីគ្រប់រូបសព្វថ្ងៃតែងតែជួបជាមួយនឹងបញ្ហាសក់ស្ងួត សក់បែកចុងជាដើម។ ពេលនេះអ្នកអស់បារម្ភទៀតហើយ ដោយគ្រាន់តែសាកបរិភោគនូវអាហារទាំងនេះដើម្បីទទួលបានសុខភាពស្បែកក្បាលយ៉ាងល្អ ព្រមទាំងជួយកាត់បន្ថយសក់ស្កូវទៀតផង៖

    ១. ត្រី​ Salmon​៖ ប្រភេទត្រី Salmon មានសារធាតុអូមេហ្គា ៣ ដែលជួយចិញ្ចឹមឫសសក់បានយ៉ាងល្អធ្វើឲ្យសក់មានសុខភាព និងមានភាពភ្លឺស្អាត។ អ្នកគួរតែបរិភោគសាច់ត្រីឲ្យបាន ១០០ក្រាមក្នុងមួយសប្ដាហ៍។

    ២. គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅសម្បូរទៅដោយប្រូតេអ៊ីនជាតិខ្លាញ់, កាល់ស្យូម, ផូស្វ័រដែក, វីតាមីន A និងសារធាតុរ៉ែជាច្រើនពិសេសវាមានជាតិសរសៃនៅក្នុងនោះ ដែលជួយដល់ស្បែកក្បាលណាស្ងួត ដូចនេះអ្នកគួរតែញ៉ាំគ្រាប់ល្ពៅពាក់កណ្តាលពែងជាប្រចាំ។

    ៣. សាច់មាន់៖ វាក៏ជាប្រភពប្រូតេអ៊ីនដ៏ខ្ពស់ផងដែរ ការញុំាសាច់មាន់អាចជួយបង្កើនល្បឿននៃការលូតលាស់សក់ថ្មីជំនួសឲ្យសក់ចាស់ដែលខូច ដូច្នេះនារីគួរតែបរិភោគជារៀងរាល់ថ្ងៃ។

    ៤. ផ្លែ Strawberry៖  ផ្លែ Strawberry សម្បូរទៅដោយវីតាមីន C ដែលពោរពេញទៅដោយប្រូតេអ៊ីន។ វាជួយឲ្យសក់កាន់តែមានសុខភាពល្អ និងរឹងមាំ។ គ្រាន់តែញ៉ាំ ១ ពែងនៃទឹកស្ត្រប៊េរីស្រស់វាអាចឲ្យអ្នកទទួលបានវីតាមីន C ខ្ពស់រហូតដល់ ១១៣%។

    ៥. ការ៉ុតពណ៌ទឹកក្រូច៖ សម្បូរទៅដោយវីតាមិន A ដែលជួយចិញ្ចឹមស្បែកក្បាលបានល្អ លើសពីនេះធ្វើឲ្យសក់មានសភាពទន់រលូង។

    ៦. គ្រាប់អាល់ម៉ុន៖ គ្រាប់ធុញ្ញជាតិប្រភេទនេះមានវីតាមីនE ខ្ពស់ហើយមានសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយចិញ្ចឹមនិងជួសជុលស្បែកក្បាលឲ្យមានសំណើមព្រមទាំងទទួលបានសុខភាពសក់ល្អ។ នារីគួរបរិភោគអាល់ម៉ុន ២៨ក្រាមក្នុងមួយថ្ងៃព្រោះវានឹងចិញ្ចឹមស្បែកក្បាលឲ្យមានសុខភាពល្អ។

    ៧. ការបរិភោគផ្សិត៖ ផ្សិតជាអាហារមួយប្រភេទដែលផ្ទុកសារធាតុទង់ដែងកាត់បន្ថយសក់ស្កូវមិនឲ្យលូតលាស់លឿន។ ផ្សិតក៏សម្បូរវីតាមីនផងដែរ ជាតិប្រូតេអ៊ីនទាំងនេះគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការចំពោះរាងកាយ ដោយអ្នកគួរតែញ៉ាំយ៉ាងហោចណាស់ ១/២ នៃពែងផ្សិតក្នុងមួយថ្ងៃ។

    ៨. បន្លែដែលមានពណ៌បៃតង៖ បន្លែពណ៌បៃតងគឺជាប្រភពដ៏ល្អមួយដែលសម្បូរទៅដោយវីតាមីន A និងវីតាមីន C ដែលជួយកាត់បន្ថយជាតិខ្លាញ់កើនឡើងនៅលើស្បែកក្បាល និងដើម្បីចិញ្ចឹមសក់ទន់ភ្លឺរលូង មិនងាយខូចហើយការពារមិនឲ្យសក់បែកចុងផងដែរ។

    ៩. ស៊ុត៖ ស៊ុតជាវិធីដ៏ងាយស្រួលព្រោះជាអាហារមួយប្រភេទមានវីតាមីន B១២ ដែលមានសារធាតុចិញ្ចឹមឫសសក់ និងពង្រឹងសក់ឲ្យមានភាពរឹងមាំ វាក៏ជួយធ្វើអោយស្បែកក្បាលមានសំណើមផងដែរព្រមទាំងបង្ការសក់ស្ងួត៕

    អត្ថបទ៖ Sai

    ប្រភព៖gangbeauty

    Share This Post:
    MPO4D jitutoto mpo4d Mpoplay