អន្តរជាតិ
គួរប្រុងប្រយ័ត្នមែនទែន អ្នកចូលចិត្តធ្វើដំណើរទៅថៃតាមយន្តហោះ ប្រយ័ត្នជួបករណីបែបនេះដែរ
BY Khmernote Media
April 10, 2018
ប្រទេសថៃ ៖ អ្នកដែលចង់ទៅលេងថៃគួរមានការប្រុងប្រយ័ត្នខ្ពស់បន្តិច ប្រទេសនេះក៏ជាប្រទេសដែលមានអត្រាលួច ប្លន់ និងរំលោភច្រើនណាស់ដែរ។ ក្នុងពេលថ្មីៗនេះសារព័ត៌មានចិនបានចុះផ្សាយករណីបុគ្គលិកធ្វើការនៅអាកាសយានដ្ឋានប្រទេសថៃម្នាក់ បានលួចប្រាក់របស់អ្នកដំណើរ។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែមេសាកន្លងទៅនេះ នៅអាកាសយានដ្ឋាន Suvarnabhumi ក្រុងបាងកក ប្រទេសថៃ។

តាមរយៈវីដេអូដែលប៉ូលិសបានយកមកចាក់មើលក្រោយអ្នកដំណើរប្តឹងថាបាត់ប្រាក់នោះបានបង្ហាញអោយឃើញ សកម្មភាពបុគ្គលិកម្នក់នេះព្យាយាមលូកដៃចូលទៅក្នុងកាបូបរបស់អ្នកដំណើរ។ គេបានដករបស់អ្វីម៉្យាងចេញពីក្នុងកាបូបនោះ ដែលគេសន្និដ្ឋានថាជាប្រាក់របស់អ្នកដំណើរម្នាក់នោះ។ បន្ទាប់ពីការពិតត្រូវបានបង្ហាញបុគ្គលិកម្នាក់នេះត្រូវគេតម្រូវអោយសងប្រាក់ទៅអ្នកដំណើរនោះវិញ ហើយថែមទាំងត្រូវបានគេដេញចេញពីការងារ និង ជាប់គុកទៀងផង៕

អត្ថបទ ៖ Mali
ប្រភព ៖ sanook