ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីចំណាស់ប្រើជំនាញ Make up បោកប្រុសក្មេងបានលុយជិត១លានដុល្លារ

    BY Khmernote Media June 14, 2018
    ស្ត្រីចំណាស់ប្រើជំនាញ Make up បោកប្រុសក្មេងបានលុយជិត១លានដុល្លារ

    ចិន៖ ស្រ្តីវ័យចំណាស់ម្នាក់បានប្រើប្រាស់ជំនាញក្នុងការតុបតែងខ្លួន ដើម្បីប្រែកាយទៅជាមនុស្ស ដែលមានវ័យត្រឹមជាង២០ឆ្នាំ និងអាចបោកប្រាស់បុរសម្នាក់ឲ្យលង់ស្នេហ៍ ហើយបោកយកលុយអស់៦លានយន់ (៩៥៤,៩០០ ដុល្លារ) ថែមទៀត។ ស្ត្រីដែលមានជំនាញ Make up ខ្ពស់នេះមានឈ្មោះថា ​Wang Sanjie អាយុ៤២ឆ្នាំ ហើយបុរសដែលចាញ់បោកនាងនោះមានឈ្មោះថា Li Daqing អាយុ២២ឆ្នាំ រស់នៅក្នុងក្រុង Shenzhen ប្រទេសចិន។

    ហេតុការណ៍នេះបានបែកធ្លាយក្រោយបងប្រុសរបស់បុរសជនរងគ្រោះ បានទៅប្តឹងប៉ូលិលក្រោយពីគាត់បានពិនិត្យឃើញថា លុយនៅក្នុងគណនីសម្រាប់ធ្វើអាជីវកម្មរបស់គាត់បានបាត់បង់អស់ជាច្រើន។ ក្រោយការស៊ើបអង្គេតទើបប៉ូលិសបានរកឃើញថា បុរសជាជនរងគ្រោះបានចាញ់បោកស្រ្តីវ័យចំណាស់ខាងលើ ក្រោយពីគាត់បានស្គាល់គ្នា និងលង់ស្រលាញ់គ្នាអស់រយៈពេលជាង ១ឆ្នាំមកតាមរយៈបណ្តញសង្គម។ តាមភស្តុតាងបានបង្ហាញថា ស្រ្តីខាងលើបានកុហកថា នាងកើតនៅឆ្នាំ ១៩៩០ ហើយនាងពិតជាមានសម្រស់ស្អាតខ្លាំងណាស់ពេលនាងតែងខ្លួនម្តងៗ។

    គេបានរកឃើញទៀតថា បុរសជាជនរងគ្រោះបានផ្ញើរលុយឲ្យស្ត្រីរូបនេះក្នុងគោលបំណងរកស៊ីជាមួយគ្នាចំនួន១៥០ដង​ សរុបជាទឹកប្រាក់គឺ ៧ លានយន់ (១,១១៤,៤៧០ ដុល្លារ) ហើយនាងបានផ្ញើរត្របល់មកវិញចំនួន ១ លានយន់ (១៥៩,២១០ ដុល្លារ)។ ក្នុងពេលតាមចាប់ខ្លួនស្រ្តីខាងលើប៉ូលិសបានជួបការលំបាកយ៉ាងខ្លាំង ព្រោះថាស្រ្តីខាងលើប្រៀបដូចជាមនុស្ស៣នាក់ផ្សេងគ្នាអីចឹង ម្នាក់ជាមុខមាត់ពិតប្រាកដរបស់គាត់ដោយគ្មានការតែងខ្លួន ហើយពេលគាត់តុបតែងមុខតិចតួចគាត់ជាមនុស្សម្នាក់ទៀត និងពេលដែល គាត់តុបតែងខ្លួនខ្លាំងគាត់ជាមនុស្សស្រ្តីផ្សេងម្នាក់ទៀត។ យ៉ាងណាក្តីពេលនេះគេអាចចាប់ខ្លួនគាត់បានហើយ ពេលនេះគេកំពុងដោយស្រាយបញ្ហានេះតាមផ្លូវច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay