ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និសិត្សស្រីម្នាក់ក្លែងធ្វើជាត្រូវគេចាប់ជំរិត ដើម្បីបោកប្រាក់យកប្រាក់ជាង៨០០០០ដុល្លារពីឪពុកម្តាយខ្លួន

    BY Khmernote Media April 11, 2018
    និសិត្សស្រីម្នាក់ក្លែងធ្វើជាត្រូវគេចាប់ជំរិត ដើម្បីបោកប្រាក់យកប្រាក់ជាង៨០០០០ដុល្លារពីឪពុកម្តាយខ្លួន

    បរទេស ៖ មនុស្សក្នុងគ្រួសារតែមួយបើមានអ្វីគួរតែនិយាយគ្នាជាជាងការបោកប្រាស់គ្នាទៅវិញទៅមក ដើម្បីតែទទួលបានផលប្រយោជន៍​​បន្តិចបន្តូច។ ប្រភពព័ត៌មានបរទេសមួយបានអោយដឹងថានិសិត្សស្រីម្នាក់បានបោកប្រាស់ឪពុកម្តាយខ្លួនថាត្រូវគេចាប់ជំរិត ព្រោះតែចង់បោកយកលុយជាង៨០០០០ដុល្លាពីពួកគាត់។ ប្រភពដដែលនេះបានប្រាប់អោយដឹងថា ក្មេងស្រីម្នាក់នេះមានឈ្មោះ Yimei Wang វ័យ២០ឆ្នាំ រៀននៅសាកលវិទ្យាសិល្បៈមួយក្នុងរដ្ឋ Pasadena សហរដ្ឋអាមេរិក។


    ក្មេងស្រីម្នាក់នេះត្រូវបានគេចាប់ជំរិតនៅកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះ ហើយគេបានទាមទារប្រាក់ឪពុកម្តាយនាងជាថ្នូក្នុងការដោះលែងទៅវិញ។ គេបានផ្ញើររូបថតប៉ុន្មានសន្លឹករបស់ក្មេងស្រីនេះទៅអោយឪពុកម្តាយនាង ទាមប្រាក់ពីឪពុកដែលរស់នៅប្រទេសចិននោះជាង៨០០០០ដុល្លារ។ ស្រ្តីជាម្តាយក្មេងស្រីដែលរស់នៅសហរដ្ឋអាមេរិកជាមួយនាងបានប្តឹងប៉ូលិសមូលដ្ឋានងោយជួយក្នុងករណីនេះ។ តាមរបាយការណ៍ប៉ូលិសបានអោយដឹងថាក្មេងស្រីនេះបានបង្ហោះប្រាក់ជាង៣០០០០ដុល្លារក្រោយត្រូវគេលែងមកវិញ៣ម៉ោង។ បន្ថែមលើនេះទៀតប៉ូលិសសង្កេតឃើញថារូបថតនាងក្នុងពេលចាប់ជំរិតនោះដូចជាស្ថិតក្នុងសណ្ឋាគារមួយកន្លែង បែបនេះទើបប៉ូលិសដាក់ការសង្ស័យលើនាង ហើយក៏បានឃាត់ខ្លួននាងមកសួរចម្លើយ នាងបានសារភាពថាពិតជាបានប្រើល្បិចបោកប្រាស់ប្រាក់ពីឪពុកម្តាយខ្លួនមែន៕
    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay