សេដ្ឋកិច្ច

ការនាំចេញ និងនាំចូលប្រេងរបស់សហរដ្ឋអាមេរិកមានការកើនឡើងនៅសប្តាហ៍មុននេះ

BY
Khmernote Media
January 31, 2020

HOUSTON ៖ អង្គភាពព័ត៌មានផ្នែកថាមពលរបស់សហរដ្ឋអាមេរិកហៅកាត់ថា (EIA) បានឲ្យដឹងកាលពីថ្ងៃពុធនេះថា ការនាំចេញ និងការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងកាលពីសប្តាហ៍មុន នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីន ហួរ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ។

បើតាមប្រភពដដែលបានឲ្យដឹងថា ការនាំចូលប្រេងឆៅរបស់អាមេរិក គិតជាមធ្យមមានចំនួន ៦,៦៦ លានបារ៉ែលក្នុងមួយថ្ងៃ មានការកើនឡើង ២២៩ ០០០ បារ៉ែល ធៀបនឹងសប្តាហ៍កន្លងទៅ ខណៈការនាំចេញប្រេងឆៅជាមធ្យមមានចំនួន ៣,៥១ លានបារ៉ែលក្នុងមួយថ្ងៃ កើនឡើងប្រមាណ ៩៥.០០០ បារ៉ែល ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ស្ថានភាពប្រេងរបស់ EIA បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ ការនាំចូលប្រេងឆៅជាមធ្យមមានប្រមាណ ៦.៥៩ លានបារ៉ែលក្នុងមួយថ្ងៃដែលមានការធ្លាក់ចុះ ១,០៧ លានបារ៉ែលដែលស្មើរនឹង ១៦ % ខណៈការនាំចេញប្រេងឆៅជាមធ្យមមានចំនួន ៣,៣៧ លានបារ៉ែលក្នុងមួយថ្ងៃ មានការកើនឡើងប្រមាណ ១,១១ លានបារ៉ែលស្មើរនឹង ៣២ % ៕

ប្រភព៖xinhuanet

Share This Post: