អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលបានដឹងថា ផ្លែទ្រលឹងទឹងមានអត្ថប្រយោជន៍ច្រើនលើសលប់បែបនេះចំពោះសុខភាព និងសម្រស់
មនុស្សភាគច្រើនសុទ្ធតែបានដឹងហើយថា ទ្រលឹងទឹង គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរ ប៉ុន្តែពួកគេប្រហែលជាមិនបានដឹងទេថាផ្លែឈើនេះ ក៏ជាប្រភពដ៏សម្បូរបែបនៃវីតាមីន B វីតាមីន C ជាតិដែក ផូស្វ័រ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលល្អប្រសើរបំផុតចំពោះសុខភាពផងដែរ។ ខាងក្រោមជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែទ្រលឹងទឹងក្នុងការដោះស្រាយបញ្ហាសុខភាពផ្សេងៗ ៖
១. ព្យាបាលរោគឈឺសន្លាក់ឆ្អឹង ៖ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែកិនកំទេចស្លឹកទ្រលឹងទឹងមួយចំនួនសមល្មមឲ្យម៉ត់ រួចលាយទឹកធម្មតាចូលបន្តិច បន្ទាប់មកសឹមយកទៅបិត ឬលាបលើតំបន់ដែលទទួលរងការឈឺចាប់ឲ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

២. បំបាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់យកផ្លែទ្រលឹងទឹងមួយចំនួនដាក់ចូលក្នុងទឹកធម្មតា ៣ ពែង រួចដាំឲ្យពុះរហូតដល់ទឹកហួតរីងអស់ពាក់កណ្ដាល។ ទុកឲ្យចុះត្រជាក់មកជាក្ដៅឧណ្ហសិន សឹមទទួលទានឲ្យបានជារៀងរាល់ព្រឹក។

៣. ព្យាបាលជំងឺទឹកនោមផ្អែម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬដំកំទេចទ្រលឹងទឹងចំនួន ៦ ផ្លែឲ្យម៉ត់ បន្ទាប់មកដាក់លាយចូលក្នុងទឹកធម្មតា ១ កែវ រួចយកទៅដាំឲ្យពុះ និងចាក់ត្រងយកកាកចេញសិន សឹមទទួលទានឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
៤. ព្យាបាលអាការៈឈឺធ្មេញ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដំកំទេចទ្រលឹងទឹងឲ្យម៉ត់ រួចយកទៅបិតនៅត្រង់ធ្មេញដែលឈឺជាការស្រេច។
៥. ព្យាបាលជំងឺក្អក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយបញ្ចូលគ្នារវាងទឹកទ្រលឹងទឹងស្រស់ជាមួយនឹងស៊ីរ៉ូក្អក។

៦. ព្យាបាលរោគមុន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដំកំទេចផ្លែទ្រលឹងទឹងឲ្យម៉ត់ រួចលាបវាទៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ហើយទុកចោលសម្រាប់រយៈពេលពី ៣ ទៅ ៤ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាតធម្មតាជាការស្រេច។
៧. ជួយសម្រកទម្ងន់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែ ឬទឹកទ្រលឹងទឹង។

៨. បញ្ហាអាឡែកស៊ី ៖ ដើម្បីទទួលបានអារម្មណ៍ធូរស្រាលក្នុងអំឡុងពេលមានរោគសញ្ញាប្រតិកម្មអាឡែហ្ស៊ី អ្វីដែលអ្នកចាំបាច់ត្រូវធ្វើនោះ គឺទទួលទានទឹកផ្លែទ្រលឹងទឹង៕
អត្ថបទ ៖ Bee
ប្រភព ៖ Pinoyhealthandremedies