កីឡា

ព្រឹត្តិការណ៍ GANZBERG មហាសង្ក្រាន្ត UBER CONCERT ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កភាពសប្បាយរីករាយ នៅយប់នេះ នៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប

BY
Khmernote Media
April 14, 2018

ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមចំនួន២ទីតាំងព្រមគ្នា គឺនៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប និង នៅលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ដោយមានវត្តមានតារាចម្រៀងល្បីៗឈ្មោះ ចំនួន៣យប់ជាប់ៗគ្នាគឺយប់ថ្ងៃទី ១៤ ទី១៥ និង ទី១៦ ខែមេសានេះតែម្តង។ ចំពោះព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG មហាសង្ក្រាន្ត UBER CONCERT នៅខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ ជាមួយនឹងវត្តមានរបស់ អ្នកនាង មាស សុខសោភា កញ្ញា សុខ ពិសី អ្នកនាង ពេជ្រ សោភា លោក ខាន់ ជេម នាយចឹម កញ្ញា យូរី លោក ឆាយ វិរៈយុទ្ធ លោក G-Devith និងតារាចម្រៀងល្បីៗជាច្រើនទៀត។

ក្នុងនោះដែរព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG និរតីសង្ក្រាន្ត UBER CONCERT នៅខេត្តព្រះសីហនុ ក៏បានត្រៀមខ្លួនរួចជាស្រេចដូចគ្នា ក្នុងការទទួលបងប្អូនភ្ញៀវជាតិ និង អន្តរជាតិ ទាំងអស់នៅឆ្នេរអូឈើទាល។ ដូចនេះកុំភ្លេចទៅទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះទាំងអស់គ្នាណា៎៕

Share This Post: