អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធីកាត់ខ្សែបូ បើកទទួលសង្រ្កាន្តឆ្នាំថ្មី ដែលធ្វើឡើងនៅឆាកតន្ត្រី GANZBERG និរតីសង្ក្រាន្ត UBER CONCERT
- April 14, 2018
នាល្ងាចថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមមួយនៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ដោយក្នុងនោះដែរក៏បានវត្តមាន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញមកកាត់ខ្សែបូ ដោយផ្ទាល់ផងដែរ ដើម្បីបើកព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ។ ក្នុងឪកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរ នេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ ដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទៅលេងកំសាន្តនៅឆ្នេរអូឈើទាលដោយ ក្នុងនោះក៏មានវត្តមានតារាចម្រៀងល្បីៗឈ្មោះជាច្រើនផងដែរ៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






