មាស សុខសោភា ឡើងច្រៀងលើឆាកតន្ត្រី GANZBERG លើកទី ១ អ្នកទស្សនាមិនចង់ទៅផ្ទះ
- April 15, 2018
នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើន។ កំពូលតារាចម្រៀង មាស សុខសោភា បានធ្វើការបកស្រាយចម្រៀងចំនួន៣បទជាប់គ្នាមុនបិទកម្មវិធី ធ្វើឲ្យកក្រើកឆាកតន្ត្រី ហើយបងប្អូនទស្សនិកជនចូលរួមទស្សនារាំកម្សាន្តយ៉ាងរីករាយ មិនចង់ទៅផ្ទះ។
នេះជាលើកទី១ហើយដែលកំពូលតារាចម្រៀង មាស សុខសោភា ឡើងច្រៀងលើឆាកប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់ទស្សនិកជន។ ឆ្លៀតក្នុងឪកាសនោះ អ្នកនាង មាស សុខសោភា ក៏បានផ្តល់កិត្តិយសចែករង្វាន់ជូនអតិថិជនស្រាបៀរ GANZBERG ដែលបានឈ្នះរង្វាន់ម៉ូតូ ផងដែរ។ គួររំលឹកម្តងទៀតថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នឹងធ្វើឡើង២ថ្ងៃទៀត គឺយប់នេះផ្ទាល់ និង យប់ស្អែក ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ ដោយមានតារាចម្រៀងល្បីៗជាច្រើនដួងទៀត មកបំពេរអារម្មណ៍ទស្សនិកជន៕
- Share This Post:




















