បទដំបូងរបស់ ណុប បាយ៉ារិទ្ធ នាំបងប្អូននៅឆ្នេរអូឈើទាល រាំបទសារ៉ាវ៉ាន់
- April 15, 2018
តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ បានកំដរអារម្មណ៍ទស្សនិកជន ដែលបានទៅលេងឆ្នេរអូឈើទាលខេត្តព្រះសីហនុ អោយសប្បាយរីករាយជាមួយចង្វាក់ សារ៉ាវ៉ាន់ និងចង្វាក់រាំញាក់ កំសាន្តកាលពីយប់មិញនេះ។ ខណៈពេលដែលតារាចម្រៀងរូបនេះបានស្រែកច្រៀងកងរំពង ពេញឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ បងប្អូនទស្សនិកជន បានស្រែហ៊ោតាមចង្វាក់ យ៉ាងសប្បាយរីករាយតែម្តង។

ទន្ទឹមនឹងនេះដែរ លោក ណុប បាយ៉ារិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ ក៏ដូចជាអរគុណដល់ទស្សនិកជន ដែលបានគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករផងដែរ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នឹងធ្វើឡើងរយៈពេល២ថ្ងៃទៀត គឺថ្ងៃទី ១៥ និង ១៦ ខែមេសា នេះបន្តទៀត៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង













