ឆន សុវណ្ណរាជ ដាក់៦បទជាប់គ្នា មិនត្អូញថាហត់ នៅលើឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT
- April 15, 2018
នារាត្រីដ៏អស្ចារ្យនៃនិរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅឆ្នេរអូឈើទាលកាលពីយប់មិញនេះ បងប្អូនប្រជាពលរដ្ឋទស្សនិកជន ទាំងជិតទាំងឆ្ងាយ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយ។ ទោះបីតារាចម្រៀង ឆន សុវណ្ណរាជ ស្រែកច្រៀងផងរាំអស់៦បទជាប់ៗគ្នាយ៉ាងក្តី លោកមិនត្អូញថាហត់ឡើយ ពេលឃើញបងប្អូនទស្សនិកសប្បាយរីករាយបែបនេះ។
ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមនៅលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ និរតីសង្ក្រាន្ត GANZBERG UBER CONCERT បានទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិយ៉ាងកុះករ មកទស្សនាការប្រគុំតន្ត្រី ដែលបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយអ្វីដែលពិសេសនោះគឺ ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ នឹងធ្វើឡើងរយៈពេល៣យប់ជាប់ៗគ្នា គឺ ថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០១៨៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង














