កីឡា

មហាសង្ក្រាន្ត GANZBERG UBER CONCERT ត្រឹមយប់ទី១សោះ នាំមកនូវតារាចម្រៀងល្បី និងបទចម្រៀងកក្រើកៗ ប្រចាំឆ្នាំ

BY
Khmernote Media
April 15, 2018

កាលពីយប់មិញនេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏កក្រើកនៅចំនុចដីឡូដ៏ចុងកៅស៊ូ គឺ មហាសង្ក្រាន្ត GANZBERG UBER CONCERT បាននាំយកតារាចម្រៀងល្បីប្រចាំប្រទេស ក៏ដូចជាចម្រៀងថ្មីៗល្បីៗ ដែលកំពុងតែកក្រើកប្រចាំឆ្នាំយកមកចែកជូនដល់ទស្សនិកជន ដើម្បីកំសាន្តអារម្មណ៍នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃជាប់ៗគ្នា។ នារាត្រីដ៏អស្ចារ្យ កាលពីយប់មិញនេះ មានវត្តមានតារាចម្រៀងល្បីចូលរួមដូចជា៖ លោក ឆាយ វិរៈយុទ្ធ លោក ខាន់ ជេម អ្នកនាង មាស សុខសោភា កញ្ញា សុខ ពិសី នាយចឹម កញ្ញា អ៊ីវ៉ា និងតារាចម្រៀងល្បីជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងបន្តឡើងរយៈពេល២ថ្ងៃទៀត គឺយប់ថ្ងៃទី ១៥ នេះនិងយប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ នៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប។ កុំភ្លេចចូលទស្សនាអោយបានច្រើនកុះករ៕